ខេត្តប៉ៃលិន ៖ លោកយាយពីរនាក់ បានធ្វើដំណើរដោយថ្មើរជើង តាំងពីភូមិក្បាលឡាន ឃុំសាលាក្រៅ ស្រុកសាលាក្រៅ រហូតមកដល់ទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានចម្ងាយផ្លូវ ប្រមាណ១៧គីឡូម៉ែត្រ ដើម្បីសុំអំណោយ ពីលោកនាយកសាខា កាកបាទក្រហមកម្ពុជាខេត្ត ដោយសារតែជីវភាព ពួកគាត់មានការខ្វះខាត បន្ទាប់ពីទឹកជំនន់ បានលិចដំណាំដាំដុះអស់ ។ លោកយាយទាំង២នាក់ និយាយថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ខាងលើជាង២០គ្រួសារ កំពុងតែអត់បាយក្រហាយទឹក និងសុំឱ្យអាជ្ញាធរជួយសង្គ្រោះបន្ទាន់ ។

លោកយាយទាំង២នាក់ បានធ្វើដំណើរមកដល់ទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី១០ តុលា ដើម្បីសុំជួបលោកនាយកសាខា ។ លោកយាយទាំង២នាក់នេះ ម្នាក់ឈ្មោះ ផាន់ នី អាយុ៧៨ឆ្នាំ រស់នៅក្នុងខ្ទមជាមួយចៅប្រុសម្នាក់ឈ្មោះ ក្រឹម បញ្ញា អាយុ៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ សង រ៉ន អាយុ៦៥ឆ្នាំ រស់នៅជាមួយកូនប្រុសឈ្មោះ ញឹម ពៅ អាយុ១៤ឆ្នាំ ។

ពួកគាត់នាំគ្នាមកកាន់សាខា កាកបាទក្រហមកម្ពុជាខេត្តនេះ គឺជាតំណាងឱ្យប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើប្រហែល២៥គ្រួសារ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]