យោងតាមប្រភពព័ត៌មាន chinadaily របស់ប្រទេសចិន បានឲ្យដឹងថា យ៉ាងយោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់ និងរងរបួសម្នាក់ បន្ទាប់ពីរថយន្តដឹកសាំងមួយគ្រឿង បានផ្ទុះយ៉ាងសន្ធោរសន្ធៅ និងឆាបឆេះយ៉ាងខ្លាំង នៅក្នុងទីក្រុង Ningbo  ខេត្ត Zhejiang  ប្រទេសចិន។

ប្រភពដដែលបានឲ្យដឹងទៀតថា ហេតុការណ៏ផ្ទុះរថយន្តដឹកសាំង ដែលបណ្តាលឲ្យមនុស្សចំនួន ៧នាក់ស្លាប់ និងរងរបួសម្នាក់នេះ គឺបានកើតឡើងនៅវេលាម៉ោង ៨ និង ៤០នាទីព្រឹក ថ្ងៃសៅរ៏ ទី១២ ខែតុលានេះ នៅក្នុងទីក្រុង Ningbo  ខេត្ត Zhejiang  ក្បែរកន្លែងសាងសង់កប៉ាល់ Zhangjianqi Shipyard ក្នុងស្រុក Zhenhai  ប្រទេសចិន ហើយនៅពេលនោះ មានកប៉ាល់ទំងន់ ៣០០តោនមួយគ្រឿង កំពុងធ្វើការជួសជុលនៅទីនោះផងដែរ។

បើតាមសម្តីមន្រ្តីប្រចាំក្នុងតំបន់នោះ បានប្រាប់ឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះរថយន្តដឹកសាំងនេះ ត្រូវបានអ្នកពន្លត់អគ្គីភ័យ ពន្លត់បានជាស្ថាពរ នៅវេលាម៉ោង ១១ព្រឹកថ្ងៃដដែល។

យ៉ាងណាមិញ ក្រុមមន្រ្តីជំនាញ កំពុងស៊ើបអង្កេតពីមូលហេតុ ដែលធ្វើឲ្យរថយន្តដឹកសាំងនោះផ្ទុះ និងឆាបឆេះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសបែបនេះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]