យោងតាមសារព័ត៌មាន chinadaily របស់ប្រទេសចិន បានឲ្យដឹងថា អ្នកពន្លត់អគ្គីភ័យ ចំនួន ២នាក់ បានស្លាប់កាលព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ខណៈកំពុងធ្វើអន្តរាគមន៏ ជួយពន្លត់អគ្គីភ័យ ដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង ស្ថិតក្នុងស្រុក Shijingshan នៃភាគខាងលិចទីក្រុងប៉េកាំង ប្រទេសចិន។

ប្រភពដដែលបានបន្តទៀតថា រថយន្តពន្លត់អគ្គិភ័យសរុប ចំនួន ៤៩គ្រឿង បានបញ្ចូនទៅកន្លែងកើតហេតុ ហើយអគ្គីភ័យនេះ បានចាប់ផ្តើមឆាបឆេះ ចេញពីហាង McDonald's  ដែលស្ថិតក្នុងផ្សារទំនើបនោះ។ ជាមួយគ្នានេះដែរ ក្រុមអ្នកពន្លត់អគ្គីភ័យ បានចាប់ផ្តើមធ្វើអន្តរាគមន៏ ទាំងពីម៉ោង ២ព្រឹក រហូតដល់ម៉ោង ៩ព្រឹក ទើបពន្លត់បានជាស្ថាពរ។

យ៉ាងណាមិញ រឿងដែលគួរឲ្យសោកស្តាយ នៅក្នុងហេតុការណ៏អគ្គីភ័យឆាបឆេះនោះ គឺអ្នកពន្លត់អគ្គីភ័យចំនួន ២នាក់ ត្រូវបានស្លាប់ ក្នុងអំឡុងពេលពន្លត់អគ្គីភ័យនោះ៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]