កាលពីថ្មីៗនេះ បណ្តាញសារព័ត៌មានរបស់សហរដ្ឋអាមេរិកមួយ បានចុះផ្សាយអត្ថបទបង្ហាញពី ក្រុមហ៊ុនផលិតកម្មមួយ ដែលមានឈ្មោះថា GameLink បានធ្វើការដេញថ្លៃ១លានដុល្លារ សម្រាប់អោយតារាចម្រៀងវ័យក្មេង កាយវិការស៊ិចស៊ី Miley Cyrus របស់សហរដ្ឋអាមេរិក ធ្វើជាអ្នកដឹកនាំថតកុនកូនជ្រូក។

គោលបំណងដែលក្រុមហ៊ុនផលិតកម្មមួយនេះ ជ្រើសរើសតារាចម្រៀងមួយនេះ ព្រោះក្រុមហ៊ុនសង្កេតឃើញទេព្យកោសល្យទាំងការសម្តែង និងកាយវិការស៊ិចស៊ី ដែលការដាក់ដេញថ្លៃរបស់ក្រុមហ៊ុន គឺជាឱកាសសម្រាប់តារាចម្រៀងរូបនេះ បង្ហាញទៅកាន់ទស្សនិកជនទូទាំងពិភពលោកថា នាងមិនមែនជាក្មេងស្រីទៀតឡើយ។

ប៉ុន្តែទោះជាយ៉ាងក៏ដោយ គេនៅមិនទាន់ឃើញមានការឆ្លើយតបពីតារាចម្រៀងម្នាក់ នៅឡើយទេ ប៉ុន្តែមានប្រិយមិត្តដែលគាំទ្រនាងជាច្រើននាក់បានបញ្ចេញយោបល់ខុសៗគ្នា ខ្លះគាំទ្រឲ្យនាងយល់ព្រមសំណើរនេះ ព្រោះជាពេលវេលាដែលស័ក្តសមសម្រាប់នាង ក្នុងការបញ្ចេញសមត្ថភាពបន្ត ខណៈខ្លះទៀតបានរិះគន់ថា បើចង់ល្បី មិនមែនប្រើប្រាស់ស្នាដៃបែបនេះទេ ហើយណាមួយ Cyrus មិនមែនសម្លឹងឃើញទឹកប្រាក់ ១លានដុល្លារនោះដែរ។

ដូចនេះយើងទាំងអស់គ្នា មានតែទន្ទឹមរង់ចាំការឆ្លើយតបរបស់នាងតែប៉ុណ្ណោះ ប៉ុន្តែតើប្រិយមិត្តគិតថា Miley យល់ព្រម រឺមិនយល់ព្រម ចំពោះការដេញថ្លៃនេះ?




ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]