ដើមឈើធំមួយដើមរលំដោយទាំងឬស បានសង្កត់ពីលើរថយន្ដមួយគ្រឿង នៅផ្លូវ Tanglin ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែកញ្ញា ថ្ងៃមិញនេះ។

យោងតាមប្រភពព័ត៌មានពី STOMP របស់សិង្ហបុរី បានឲ្យដឹងថា គ្មាននរណាម្នាក់រងរបួស ដោយសារតែការរលំដើមឈើនេះឡើយ។ ដើមឈើនេះរលំនៅលើផ្លូវ Tanglin ជិតផ្លូវ Alexandra វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់។ ម្ចាស់រថយន្ដបានឈរនៅជិតរថយន្ដ ឈរមើលដើមឈើរលំ ពីលើរថយន្ដរបស់គាត់ផ្ទាល់ភ្នែក។

សូមបញ្ជាក់ថា ដើមឈើមួយដើមនោះ បានបិទផ្លូវជិតអស់ ធ្វើឲ្យរថយន្ដដ៏ទៃទៀតមិនអាចទៅណាបានឡើយ។ ប៉ូលីស និងក្រុមអ្នកពន្លត់អគ្គីសភ័យ កំពុងតែធ្វើការដោះស្រាយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? 





កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]