ភ្នំពេញៈ ពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា អេនជី កន្លងមកធ្លាប់បានលាក់យ៉ាងអាថ៌កំបាំង ពីជីវិតឯកជនរបស់នាង ខណៈគេមិនសូវឃើញ នាងបង្ហាញវត្តមាន នៅលើទំព័រសារព័ត៌មានឡើយ។ តែដោយឡែក នៅពេលថ្មីៗនេះនាង ទើបតែរំលេចរូបថត បែបស្និទ្ធស្នាល ជាមួយបុរសកំពូលស្នេហ៍ នៅលើគេហទំព័រ Instagram ។

ស្រីស្អាតរាងស្តើងតូចច្រឡឹង សម្បុរសសំឡេងតូច កញ្ញា អេនជី ជាតារាមួយដួង រះលើវិថីសិល្បៈជាច្រើនឆ្នាំមកហើយ តែនាងមិនសូវមាន ភាពលេចធ្លោរឿងស្នេហាប៉ុន្មានទេ ព្រោះតែតារាស្រីមួយដួងនេះ ហាក់មានភាពអាថ៌កំបាំង មិនចង់ បង្ហើប ឬនិយាយពីរឿងផ្ទាល់ខ្លួន ដោយចំហរទេ។ សូម្បីតែរឿងស្នេហា ក៏នាងហាក់លាក់លៀម និយាយយ៉ាងខ្លីថា មិនមានហើយក៏មិនទាន់ចង់គិត ។

តែជុំវិញរឿងរ៉ាវស្នេហា ដែលស្រីស្អាតរាងខ្ពស់ស្រឡះរូបនេះ ច្រើនតែនិយាយពេញៗមាត់ថា គ្មាន បែរជាពេលនេះបានបែកធ្លាយជា សាធារណៈ ក្រោយពីនាងបានបង្ហោះរូបថត បង្ហាញពីភាពសិ្នទ្ធស្នាល ជាមួយបុរសមាឌធំ វ័យស្របាលនាងម្នាក់ នៅលើ Instagram ។ រូបថតនោះគេសង្កេតឃើញ មានភាពផ្អែមល្ហែមឱបគ្នាថតរូបយ៉ាង មានសេចក្តីសុខ ។ មិនតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់បណ្តើរគ្នាទៅ ចូលរួមកម្មវិធីជប់លៀងកម្មវិធី ក្រៅរង្វង់សិល្បៈជាច្រើនទៀតផង ។

គេហទំព័រ LookingTODAY បានព្យាយាមទាក់ទងទៅសាកសួរ ដើម្បីឲ្យតារាស្រីរូបនេះ បកស្រាយ ក៏ដូចជាប្រាប់ពី ដំណើរដើមចម នៃកំណើតស្នេហារបស់នាង តែមិនទាន់អាចទាក់ទង បាននៅឡើយ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នេះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]