នារីម្នាក់បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលនិងសម្រស់របស់នាង ក្រោយពីបានឃើញរូបថតរបស់នាង មុន និងក្រោយពេលតុបតែងខ្លួន។

រូបភាពទាំងពីរខាងក្រោមនេះ ត្រូវបានបង្ហោះដោយ Mellssa Murphy ដែលបានបង្ហាញពីភាពខុសគ្នាដាច់ រវាងពេលដែលតុបតែងមុខ និងមិនតុបតែងមុខ។ មុខរបស់នារីម្នាក់នេះដំបូង មានមុខធំ ហើយមានស្នាមមុន រីឯស្បែកមានជាតិខ្លាញ់ ក្រោយពីតុបតែងមុខរួច ផ្ទៃមុខរបស់នាងឃើញតូចជាមុន ហើយមុខម៉ត់ខៃល្អ។

រូបភាពរបស់នាងទាំងពីរ បានក្លាយទៅជាប្រធានបទមួយ របស់អ្នកប្រើប្រាស់អ៊ីនធឺណេត។ ពួកគេបាននិយាយថា រូបភាពខាងឆ្វេង អាក្រក់ជាងរូបភាពនៅខាងស្ដាំ ប៉ុន្តែសម្រស់គឺស្ថិតនៅលើគ្រឿងតុបតែងមុខតែប៉ុណ្ណោះ វាហាក់ដូចជានាងពាក់របាំងមុខអញ្ចឹងដែរ។ មានបុរសម្នាក់ទៀតបាននិយាយថា នារីនៅក្នុងរូបភាព ពិតជាអាក្រក់ណាស់បើ គ្មានការតុបតែងមុខនោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបភាពទាំងពីរនេះ? តើអ្នកចូលចិត្តបែបធម្មជាតិ ឬ តុបតែងខ្លួន? សូមពិនិត្យរូបភាពខាងក្រោមទាំងអស់គ្នា៖

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]