ការប្រកួតទាំង ២៤ ប្រកួត នៃក្របខ័ណ្ឌការប្រកួតបាល់ទាត់ជម្រុះក្នុងពូល ពានរង្វាន់ពីភពលោក ក្នុងទ្វីបអឺរ៉ុបនារាត្រីយប់ម្សិលមិញនេះ បានបញ្ចប់ទៅចប់សព្វគ្រប់ជាស្ថាពរហើយ ដោយគេសង្កេតឃើញមានក្រុមខ្លាំងៗក្នុងតំបន់អឺរ៉ុប បន្តជ័យជម្នះរបស់ខ្លួនជាបន្តទៀត ខណៈក្រុមខ្សោយនៅតែបន្តភាពបរាជ័យ។

ក្នុងនោះ ការប្រកួតនាយប់ម្សិលមិញនេះ ក៏បានរកឃើញក្រុមខ្លាំងមួយចំនួន ដែលមានសិទ្ធិឡើងទៅវគ្គប្រកួតដណ្តើមពានរង្វាន់ពិភពលោក ខណៈក្រុមខ្លះត្រូវធ្វើការប្រកួត PLAY-OFF ហើយខ្លះទៀតបានត្រឹមសោកស្តាយ ដោយក្រុមរបស់ខ្លួនត្រូវហាលអាវ ត្រលប់ទៅប្រទេសរៀងៗខ្លួនវិញ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមខ្លាំងៗនៅតំបន់អឺរ៉ុបដូចជា ក្រុមជម្រើសជាតិរុស្សី ក្រុមមច្ចុរាជទឹកក្រូច ក្រុមឥន្ទ្រីដែកអាឡឺម៉ង់ ក្រុមតោកំណាចអង់គ្លេស និងក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក អេស៉្បាញ សុទ្ធតែបានយកជ័យជម្នះលើដៃគូរបស់ខ្លួនបានដោយងាយ ខណៈ ព័រទុយហ្គាល់ និងអ៊ីតាលីប្រកួតបានត្រឹមស្មើ។

គួរបញ្ជាក់ផងដែរថា ការប្រកួតជម្រុះក្នុងពូល ពានរង្វាន់ពិភពលោកក្នុងទ្វីបអឺរ៉ុប បានបញ្ចប់ទៅអស់ ៩ប្រកួតហើយ ដោយនៅសល់តែ ១ប្រកួតទៀតតែប៉ុណ្ណោះ។ ក្នុងនោះ ក្រុមដែលមានសិទ្ធិឡើងទៅដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក នាប្រទេសប្រស៊ីល ដោយស័្វយប្រវត្តិមានដូចជា៖

១. ក្រុមអ៊ីតាលី               ២. ក្រុមអាឡឺម៉ង់             ៣. ក្រុមហូឡង់

៤. ក្រុមស្វីស                  ៥. ក្រុមរុស្សី                   ៦. ក្រុមអេស៉្បាញ


ចំណែកឯពូល២ដែលកំពុងតែប្រទាញប្រទូងគ្នា យ៉ាងស្វិតស្វាញនោះគឺ ក្រុមប៉ូស្នៀ និងក្រុមក្រិចកំពុងប្រជែងគ្នាដណ្តើមតំណែងនៅកំពូលតារាង ក្នុងពូល G ដោយមាន២២ពិន្ទុដូចគ្នា ខណៈនៅក្នុងពូល H ក្រុមអង់គ្លេសកំពុងនាំមុខក្រុមអ៊ុយក្រែនតែមួយពិន្ទុតែប៉ុណ្ណោះ។




តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


















ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]