នាពេលសម័យបច្ចុប្បន្ននេះ ជាពេលវេលា ដែលមនុស្សគ្រប់ៗរូប ស្វះស្វែង ប្រឹងប្រែង ប្រកបកិច្ចការងារ ដើម្បីរកប្រាក់កំរៃ យកមកចិញ្ចឹមជីវិត និង កសាងសុភមង្គល គ្រួសារទៅតាមលទ្ធភាពដែលខ្លូនមាន។

ជាឧទាហរណ៍ ដូចជា លំនៅដ្ឋានឬ មានផ្ទះផ្ទាល់ខ្លួន ជាកត្តាចាំបាច់មួយ ដែលទាមទារនូវ ការចំណាយ ប្រាក់កាស ជាច្រើនសន្ធឹកសន្ធាប់។

ពេលនេះ ការច្នៃប្រឌិតបានឈានដល់កំរិត មួយទៀតហើយ ដែលមាននៅទីក្រុង ញូយ៉ក ដែលស្ថាបត្យករជនជាតិប្រេស៊ីលម្នាក់ មានគំនិតបង្កើតនូវ ផ្ទះបំលាស់ទីថ្មីមួយ ដែលមានផ្ទៃក្រឡា ត្រឹមតែ មួយម៉ែត្រការ៉េ តែប៉ុណ្ណោះ។ ផ្ទះបំលាស់ទីនេះ បានបំពាក់ទៅដោយ ម៉ាស៊ីន និង ភ្លើងគ្រប់គ្រាន់សំរាប់ប្រើប្រាស់ ជាឯកជន។

តំលៃក្នុងការជួលផ្ទះតូចបែបនេះ ក្នុងមួយយប់ គឺប្រហែល ជា ១ដុល្លារ ៣០សេន ហើយគាត់សង្ឃឹមថា ផ្ទះតូចនេះ អាចធ្វើជា ការិយាល័យផ្ទាល់ខ្លួន ឬ អាចធ្វើជា ហាងលក់ទំនិញបន្តិចបន្តួចបាន។

អ្វីដែលជាចំងល់នៅពេលនេះ គឺថា តើបន្ទប់ទឹកគេដាក់នៅទីណាទៅ?



តើលោកអ្នកយល់យ៉ាងណាចំពោះ គំនិតច្នៃប្រឌិតថ្មីមួយនេះ?

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]