ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង នៅក្នុងប្រទេសថៃ ដោយសារតែមាន បុរសម្នាក់ បានចូលមកក្នុងហាងកាហ្វេមួយកន្លែង ដោយក្នុងដៃមានកាន់នូវ កាំភ្លើងខ្លីមួយដើម បានធ្វើការតម្រង់ និងបាញ់ទៅលើស្រ្តីរងគ្រោះម្នាក់ យ៉ាងសាហាវជាទីបំផុត។

តាមរយៈវីដេអូឃ្លីប ដែលបានថតដោយ កាមេរ៉ាសុវត្ថិភាព បំពាក់នៅកន្លែងកើតហេតុ អាចអោយយើងឃើញបានថា ខណៈដែលស្រ្តីរងគ្រោះ កំពុងតែអង្គុយលេង ជាមួយនឹងបុរសម្នាក់សុខៗ ស្រាប់តែខ្មាន់កាំភ្លើងដៃឆៅ បានដើរចូលមក រួចក៏បាញ់ប្រហារតែម្តង ដោយមិនមាន និយាយអ្វីមួយម៉ាត់ឡើយ បន្ទាប់មកក៏រត់គេចខ្លួន បាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី ៩ ខែតុលា កន្លងទៅថ្មីៗនេះ ដែលពេលនេះប៉ូលីស កំពុងធ្វើការ តាមប្រម៉ាញ់ ជនល្មើស ផងដែរ ចំណែកឯស្រ្តីរងគ្រោះ ប្រភពវីដេអូ មិនបានបញ្ជាក់ថា បានស្លាប់ ឬ ក៏នៅរស់នោះទេ។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]