រយៈពេលជាងមួយឆ្នាំក្នុងការតមអាហារ និងធ្វើការវះកាត់ ឆ្កែ Obie អាចដើរបានវិញហើយ វាបានស្រកអស់ជាង ២៣គីឡូក្រាម។

ឆ្កែមួយក្បាលនេះរស់នៅទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ហើយម្ចាសរបស់វា Nora Vanatta។ សប្ដាហ៍នេះ អ្នកស្រី Vanatta បាននាំ Obie ទៅលំហែលកាយនៅឯឆ្នេរសមុទ្រ ដើម្បីអបអរដែលឆ្កែរបស់គាត់ បានវិលត្រលប់មកសភាពដើមវិញបាន។ រូបដ៏កន្ធាត់របស់ Obie កាលពីឆ្នាំមុន មានអាយុ ៥ឆ្នាំ ត្រូវបានចែកចាយពេញអ៊ីនធឺណេត ដែលបង្ហាញពីឆ្កែមួយក្បាល ដេកនៅមួយកន្លែងមិនអាចដើរទៅបាន រីឯពោះរបស់វាសឹកក្រឹនអស់។

កាលពីខែឧសភា ឆ្នាំ២០១៣ Obie បានស្រកអស់ ១៨គីឡូក្រាម តែវាមិនបានឈប់ត្រឹមនឹងនោះទេ វាចេះតែស្រករហូត មកដល់ខែកញ្ញា Obie ស្រកអស់ ២៣គីឡូក្រាមហើយ។ វាត្រូវបានធ្វើការវះកាត់ យកស្បែកដែលអត់បានការចេញ នៅផ្នែកពោះរបស់វា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការសម្រកទម្ងន់របស់ឆ្កែមួយក្បាលនេះ?

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]