ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ជាពីរនាក់ ត្រូវនគរបាលខណ្ឌប៉ុស្ដិ៍វត្ដភ្នំ សហការជា មួយនគរបាលខណ្ឌដូនពេញ ចាប់ខ្លួនបាន បន្ទាប់ពីធ្វើ សកម្មភាព ឆក់កាបូបជនបរទេស ពីរនាក់ប្ដីប្រពន្ធ មិនបាន សម្រេច  កាលពីវេលា ម៉ោង១២និង១០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្សាររាត្រី ក្នុងសង្កាត់ វត្ដភ្នំ ខណ្ឌ ដូនពេញ ។

នគរបាលប៉ុស្ដិ៍វត្ដភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ រួមមានឈ្មោះ ជួន វាសនា ហៅខ្លឹង ភេទប្រុស អាយុ២៧ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៤៦E1 ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន និងម្នាក់ទៀតមាន ឈ្មោះ ជា ដា ហៅរ៉ា ភេទប្រុស អាយុ២៤ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជន បរទេសដែលជនសង្ស័យឆក់កាបូបនោះ មានឈ្មោះ Diana Yuett Demeer ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិហូឡង់ និងប្ដីមាន ឈ្មោះHenorik Jan Jacob vanlenthe អាយុ៣៨ឆ្នាំ អ្នកទាំងពីរជាភ្ញៀវ ទេសចរណ៍ ហើយស្នាក់នៅផ្ទះសំណាក់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ជនរងគ្រោះបានដើរតាមបណ្ដោយផ្លូវព្រះស៊ី សុវត្ថិ ពីជើងទៅត្បូង លុះមកដល់ចំណុចមុខ ផ្សាររាត្រី ស្រាប់តែមានជនសង្ស័យទាំងពីរ នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1W-3155 មកឆក់ កាបូបស្ពាយរបស់ជនរងគ្រោះ  ហើយខណៈនោះក៏បានប្រទាញប្រទង់ ធ្វើឱ្យ ម៉ូតូរបស់ជនសង្ស័យដួល ស្របពេលកម្លាំង នគរបាលប៉ុស្ដិ៍ វត្ដភ្នំនៅក្បែរនោះ ក៏ចាប់បាន ជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតរត់ចុះទឹក ទន្លេ ហើយហែលទៅកណ្ដាល ហើយសមត្ថ កិច្ចចាប់នៅមុខវាំងតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតកាបូបស្ពាយរបស់ជនរងគ្រោះ និងម៉ូតូជិះធ្ចើសកម្មភាព របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវឃុំខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]