យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសជនជាតិចិន វ័យ ២៨ឆ្នាំ មានឈ្មោះថា Sun Xiao Bo ជាបុគ្គលិក នៅក្នុងរោងចក្រអាហារមួយកន្លែង បានរងរបួស ដាច់ត្រឹមក.ដៃខាងឆ្វេង បន្ទាប់ពីគៀបជាប់ម៉ាស៊ីនកិនសាច់ ហើយត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។

ហេតុការណ៏នេះបានកើតឡើង នៅថ្ងៃទី១០ ខែតុលា វេលាម៉ោងប្រហែល ៨ព្រឹក។ ប្រភពដដែលបានបន្តទៀតថា នៅពេលកើតហេតុ បុរសរងគ្រោះកំពុងតែកិនសាច់ត្រី ដើម្បីធ្វើប្រហិតសាច់ត្រី នៅក្នុងរោងចក្រអាហារ ដែលមានឈ្មោះថា “Leong Hin Foods” ស្ថិតក្នុងប្រទេសសឹង្ហបុរី ហើយក៏បានគៀបដៃជាប់ជាមួយម៉ាស៊ីន ធ្វើឲ្យដាច់ត្រឹមក.ដៃ ហូរឈាមមកយ៉ាងច្រើន។

ជាមួយគ្នានេះដែរ ក្រុមប៉ូលីស SCDF របស់ប្រទេសសឹង្ហបុរី ដ៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានយកដៃជនរងគ្រោះ ចេញពីម៉ាស៊ីននោះ។ ជនរងគ្រោះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ មួយកន្លែងដែលមានឈ្មោះថា “Khoo Teck Puat Hospital” បន្ទាប់មកក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ “Tan Tock Seng Hospital” វិញ ដើម្បីសង្គ្រោះ។

យ៉ាងណាមិញ ជនរងគ្រោះបានដឹងខ្លួន និងមានសភាពប្រសើរជាងមុន បន្ទាប់ពីទទួលការព្យាបាល ពីមន្ទីរពេទ្យ “Tan Tock Seng Hospital” រួច៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]