ពិតជាគួរអោយញាក់សាច់ ជាមួយនឹងវិចិត្រករ ជនជាតិអាហ្សង់ទីន មួយរូប ដែលមានសមត្ថភាព មិនគួរឲ្យជឿ ដែលគាត់អាច ប្រើប្រាស់ភ្នែក របស់ខ្លួន សំរាប់យក មកធ្វើការគូរគំនូរ។

លោក Leandro Granato អាយុ ២៧ឆ្នាំ ជាវិចិត្រករតែមួយគត់ ដែលមានបច្ចេកទេស ខុសប្លែកពីគេ ដោយគាត់គូរគំនូរ តាមរយះការ បន្តក់តំនក់ទឹកថ្នាំពណ៌ ហើយការបន្តក់នេះទៀតសោត ចេញពីភ្នែករបស់គាត់ផ្ទាល់តែម្តង ដោយការបញ្ចូលទឹកថ្នាំ ចូលតាមរន្ធច្រមុះ។ គាត់បានប្រាប់ឲ្យដឹងថា គាត់បានរកឃើញ នូវទេពកោសល្យនេះ តាំងពីនៅវ័យកុមារភាព មកម្ល៉េះ ព្រោះបានដឹងថា ភ្នែក និង ច្រមុះ របស់ខ្លួន មានទំនាក់ទំនងយ៉ាងពិសេសម្យ៉ាង។ យ៉ាងណាមិញ ដោយមានការស្រលាញ់ចូលចិត្ត សិល្បះស្រាប់នោះ នៅពេលដែលគាត់ធំឡើង គាត់ក៏បានចាប់ផ្តើម ហ្វឹកហាត់ និង បង្កើតបច្ចេកទេសគូរគំនូរនេះ តែម្តង។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]