យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិនដ៏កម្សត់ម្នាក់ រស់នៅក្នុងខេត្ត Hebei របស់ប្រទេសចិន បានកើតជំងឺដ៏ចម្លែកម្យ៉ាង នៅជើងទាំងពីររបស់គាត់ ហើយបង្កឲ្យដៃទាំងពីរ និងផ្នែកផ្សេងៗទៀតនៃរាងកាយ ឈឺចុកចាប់ នៅពេលដែលជំងឺនោះធ្វើទុក្ខម្តងៗ ដូច្នេះហើយគាត់ក៏បានបង្ខំចិត្ត កាត់ជើងទាំងគូ ដោយខ្លួនឯងផ្ទាល់តែម្តង ដោយប្រើកាំបិតចិតផ្លែឈើតូចមួយប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា បុរសជនជាតិចិនរូបនេះ មានឈ្មោះថា Zheng Yanliang អាយុ ៤៧ឆ្នាំ ហើយគាត់ជាមនុស្សដ៏រឹងមាំម្នាក់។

កាលពីឆ្នាំ២០១២ លោក Zheng Yanliang មានអាការៈចុកពោះយ៉ាងខ្លាំង ដែលបណ្តាលមកពីជើងទាំងពីររបស់គាត់។ ការឈឺចុកចាប់នេះ គឺពិតជាខ្លាំងណាស់ រហូតដល់គាត់មិនអាចទ្រាំបាន និងដើរលែងរួច។ បន្ទាប់មកលោក Zheng Yanliang បានទៅធ្វើការពិនិត្យ ហើយក៏បានរកឃើញថា គាត់មានជំងឺឈាមកកនៅក្នុងសរសៃឈាម នៃជើងទាំងពីររបស់គាត់។

ជាមួយគ្នានេះដែរ នៅពេលនោះ អ្នកជំនាញខាងផ្នែកសរសៃឈាម ក៏បានបញ្ជាក់ប្រាប់គាត់ថា ជើងខាងស្តាំរបស់គាត់បានពិការហើយ។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រូពេទ្យបានប្រាប់គាត់ទៀតថា អាការៈជំងឺរបស់គាត់ គឺពិតជាកំរកើតមាន និងកំរជួបប្រទះណាស់។

រយៈពេល ៣ខែក្រោយមក លោក Zheng Yanliang ហាក់បីដូចជាត្រូវគេធ្វើទារុណកម្មអីចឹង ដោយសារតែការឈឺចុកចាប់ ពីជើងខាងស្តាំរបស់គាត់។ នៅថ្ងៃបន្ទាប់ ក្រោយពេលប្រពន្ធលោក  Zheng Yanliang បានចូលសម្រាក គាត់ក៏បានយកកូនកាំបិត មកកាត់ជើងខាងស្តាំរបស់គាត់ចោល ត្រឹមប្រវែង ១៥សង់ទីម៉ែត្រពីត្រគៀក។

យ៉ាងណាមិញ ការឈឺចុកចាប់នៅជើងខាងស្តាំ របស់លោក  Zheng Yanliang ត្រូវបានបញ្ចប់ ប៉ុន្តែវាកាន់តែធ្ងន់ធ្ងរ នៅជើងខាងឆ្វេងរបស់គាត់វិញ ហើយវាបង្កឲ្យមានការឈឺចាប់ម្តងម្កាល ដូច្នេះហើយទើបលោក Zheng Yanliang សម្រេចចិត្តកាត់ជើងខាងឆ្វេងម្ខាងទៀតតែម្តង៕

លោក Zheng Yanliang បង្ហាញពីសកម្មភាពកាត់ជើង



ជើងខាងស្តាំ ដែលលោក Zheng Yanliang បានកាត់កាលពីឆ្នាំមុន

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]