កាលពីពេលថ្មីៗនេះ វីដេអូនារីម្នាក់ដែលស្ដីពី ឆ្កែគ្មានខួរក្បាល កំពុងតែទទួលបាននូវ ការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំង ពីអ្នកនៅក្នុងអ៊ិនធើណេត។

យ៉ាងណាមិញ វីដេអូមួយខ្សែនេះ ដែលមានប្រភពពីក្នុង Youtubeនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើណេត ជាច្រើន បាននាំគ្នាសរសេរសារនៅខាងក្រោម ដែលសុទ្ធសឹងតែបង្ហាញពីភាពពេកជ្រាយ ដោយសារតែអាកប្បកិរិយា និងពាក្យសម្ដីដែលនាងនិយាយចេញ។ ជាមួយគ្នានោះ នាងបាននិយាយថា សត្វឆ្កែជាប្រភេទសត្វម្យ៉ាង ដែលព្រះបង្កើតឡើង ប៉ុន្ដែមិនមែនមានន័យថា វាមានខួរក្បាលនោះទេ។ នៅក្នុងនោះនាងក៏មានអំនះអំនាង ១០យ៉ាង មកធ្វើការគាំទ្រ ប្រយោគនាង ដែលនាងថាឆ្កែគ្មានខួរក្បាលនោះ ដូចជា៖

១. ឆ្កែមិនចេះនិយាយ៖ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ប្រសិនជានរណាម្នាក់មានខួរក្បាល នោះគេនឹងនិយាយ។ តែព្រុសមិនមែនជាផ្នែកមួយ ដែលបញ្ជាក់ថាចេះនិយាយនោះទេ។

២. ឆ្កែមិនអាចយល់ ឬ អាចធ្វើកិច្ចការបានអ្វីនោះទេ។

៣. ឆ្កែមានរោម៖ ប្រសិនជាឆ្កែមានរោមមែន វាប្រាកដជាដឹងថាត្រូវលាបពណ៌ម្ដងក្នុងមួយខែហើយ។

៤.ឆ្កែដើរតាម ដោយសារតែមនុស្សជាអ្នកបញ្ជា៖ ដូចជា នៅពេលដែលមនុស្សប្រាប់ឲ្យវា ដើរ ឬ ឈប់ នោះឆ្កែនឹងស្ដាប់បញ្ជា ដូចជា មនុស្សយន្ដ។

៥. ឆ្កែដកដង្ហើមអាក្រក់ស្ដាប់៖ ប្រសិនជាវាមានខួរក្បាល នោះខួរក្បាលនឹងបញ្ជា វាឲ្យចេះដកដង្ហើមបានល្អជាងនេះ។

៦.Trish ខ្លាចឆ្កែ ៖ គឺជាជនជាតិគ្រិស្ដស្ទានម្នាក់ ដែលអាចដឹង ដោយញ្ញាណថា ឆ្កែទាំងនោះ គ្មានខួរក្បាល។

៧. ឆ្កែចូលចិត្ដស៊ីរបស់កាកសំនល់។

៨.  ឆ្កែចេះខាំ។

៩. ឆ្កែចូលចិត្ដពាំវត្ថុគ្មានប្រយោជន៍។

១០.  ឆ្កែមិនចេះអាន ឬមើលទូរទស្សន៍។

ចុះប្រិយមិត្ដវិញ យល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]