ភ្នំពេញៈ បុរសម្នាក់ ជាកម្មករសំណង់ ផ្នែកជាងកាត់ការ៉ូ ត្រូវបានចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើជាន់ទី៥ស្លាប់ បន្ទាប់ពីបញ្ជូន មកដល់មន្ទីរ ពេទ្យព្រះកុសមៈ ដោយសារតែដៃសើម ហើយដោតឌុយភ្លើង ម៉ូទ័រ ដើម្បីស្ទូចឥដ្ឋឡើងទៅនោះ ហេតុការណ៍ នេះ កើតឡើង កាលពី វេលាម៉ោង ១៤និង៣០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋាន សំណង់ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

បើយោងតាមសាក្សី កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដោត ឌុយម៉ូទ័រ ដើម្បីស្ទូចឥតឡើង ទៅជាន់ទី៥ដើម្បីរៀប ប៉ុន្តែដោយសារតែដៃសើម ក៏ឆ្លងចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើជាន់ទី៥មកដី ហើយត្រូវមេការ សំណង់ ដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោក សង្ឃដើម្បីជួយសង្គ្រោះអាយុជីវិត ប៉ុន្តែជាអកុសល ពេញ បញ្ជូន ទៅដល់មន្ទីរពេទ្យជនរងគ្រោះក៏ដាច់ ខ្យល់ស្លាប់តែម្តងទៅ ។

សាក្សីបានបន្តថា ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះ នុន ដា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជា ជាងការ៉ូស្នាក់នៅក្នុង ការដ្ឋានសំណង់ក្នុងភូមិ សង្កាត់កើតហេតុ រងរបួសបាក់ជើងនិងបែកក្បាល មានស្រុកកំណើតនៅស្វាយរៀង មាន ប្រពន្ធ ឈ្មោះ ចាន់ ស៊ី អាយុ២៤ឆ្នាំ មានមុខរបរជា កម្មករសំណង់ ។ ក្រោយពេល កើតហេតុសាកសពត្រូវប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]