ភ្នំពេញ ៖ កម្មករអូសរទេះ នៅផ្សារកណ្តាលម្នាក់ បានរងរបួស ដោយគ្រាប់កាំភ្លើង មួយគ្រាប់ ដោយសារតែក្រុមក្មេង ទំនើង២ក្រុម មានទំនាស់បើក ម៉ូតូដេញបាញ់គ្នាផ្អើលពេញ ខណៈកំពុងដេកលង់លក់ នៅចិញ្ចើម ហើយ ក្រុមក្មេង ទំនើង២ក្រុម ត្រូវ បានកំលាំង កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួនក្រុមជនសង្ស័យ ដែលដេញ បាញ់នោះបាន២នាក់ ផងដែរ។

ហេតុការណ៍ ក្រុមក្មេងទំនើងដេញបាញ់គ្នា ហើយផ្លាតគ្រាប់ទៅត្រូវកម្មករបណ្តាលឲ្យរងរបួសអ្នកមិនដឹង អីនោះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០ទៀប ភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នៅ ចំណុចផ្លូវលេខ១៤៨កែងផ្លូវលេខ០៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះ ដែលផ្លាតគ្រាប់កាំភ្លើង ត្រូវរបួសពេលដែលខ្លួន កំពុងដេក លក់នោះ ឈ្មោះផន សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករអូសរទេះ នៅផ្សារកណ្តាល និងមានស្រុក កំណើតនៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានរង របួសត្រងកំប៉េះគូទឆ្វេងបៀមគ្រាប់។ ចំណែកក្រុមជនសង្ស័យ២នាក់ ដែលត្រូវបានកំលាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញឃាត់ខ្លួន នោះសមត្ថ កិច្ចមិនបានបង្ហើបឲ្យ ស្គាល់អត្តសញ្ញាណ នៅឡើយ ហើយសមត្ថកិច្ចក៏បានដកហូត បានម៉ូតូ២គ្រឿងផងដែរ មានម៉ាក យ៉ាវម៉ាហានិង ម៉ូតូធុនធំស៊េរីទំនើប។

បច្ចុប្បន្នក្មេងទំនើង ដែលកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានពីរនាក់ កំពុងសាកសួរ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ភ្នំពេញចាត់ការបន្ត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]