រាជធានីភ្នំពេញ ៖ យុវជនមួយក្រុម មានគ្នា៦នាក់ (ស្រីម្នាក់ ប្រុស៥នាក់) បន្ទាប់ពីចេញក្នុងក្លិបហាយស្តាយ ជិះដើរលេងបន្តទៀត ហើយក៏បានជួបជនបង្កមួយក្រុមទៀត ដែលមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿង ខណៈនោះមានជម្លោះវាយតប់គ្នា រហូតដល់គប់នឹងដុំថ្ម បែកក្បាលដេរអស់២០ថ្នេរ កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ តុលា ២០១៣ ស្ថិតនៅស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឱ្យដឹងថា ជនបង្កដែលត្រូវឃាត់ខ្លួនបាន ១-ឈ្មោះខេម សំរេច ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ២-ឈ្មោះស៊ុម សុធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីរធ្វើការ និងស្នាក់នៅជាមួយគ្នា ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ និង៣-ឈ្មោះឆន សុវណ្ណថា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅក្នុងភួមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងម៉ូតូស្គូពីមួយគ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]