អាគារដ៏ខ្ពស់មួយនៅទីក្រុង SuZhou ប្រទេសចិន ដែលកំពុងតែសាងសង់បានប្រហែល ៩០ភាគរយ ដែលនឹងត្រូវបញ្ចប់ ក្នុងពេលឆាប់នេះ មានរាងដូចជាខោជើងវែងមួយអញ្ចឹង។

អគារមួយនេះមានឈ្មោះថា Gate of the Orient មានកំពស់ ៣០០ម៉ែត្រ ហើយគេសង្ឃឹមថា វានឹងផ្ដល់ SuZhou នូវកេរ្តិ៍ឈ្មោះថា ជាមជ្ឍមណ្ឌលសកលឈានមុខគេមួយ។ ផ្ទុយទៅវិញ មានមនុស្សជាច្រើន បានមើលឃើញអគារ Gate of the Orient នេះទៅជាខោជើងវែងមួយទៅវិញ។

អគាររចនាប្លង់ដោយក្រុមហ៊ុនអង់គ្លេស RMJM ដែលសាងសង់ឡើងដោយអគារខ្ពស់ពីរ ភ្ជាប់គ្នានៅចំនុចកំពូល។ យោងតាមពាក្យសំដីរបសោ RMJM បានឲ្យដឹងថា គម្រោងមួយនេះ គឺជាផ្លូវចេញចូល ទៅកាន់ទីក្រុង SuZhou និងតំណាងឲ្យ សារៈសំខាន់នៃប្រទេសចិន នៅលើពិភបលោកនាពេលបច្ចុប្បន្ន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបរាងរបស់អគារមួយនេះ? 







កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]