ឡានដឹកទំនេញខ្នាតយក្ស ប្រភេទនេះមានឈ្មោះថា Tonka ដែលជាឡានដឹងទំនេញធំបំផុតលើលោក វាមានកំពស់៨ម៉ែត្រ ប្រវែង ២០ម៉ែត្រ អាចផ្ទុកទំនិញរហូតដល់ ៤៥០តោន ហើយអាចបើកបរក្នុងល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ដដឹកទំនិញ Tonka សេរី Belaz 75710 នេះត្រូវបានដាក់បង្ហាញកាលពីម្សិលមិញ ដែលផលិតឡើងដោយ អតីតសាធារណរដ្ឋសូវៀត ក្នុងផែនការ Belarus ដើម្បីដាក់ស្នើវាសម្រាប់បញ្ចូលក្នុងសៀវភៅ Guinness នៃកំណត់ត្រាពិភពលោក។ រថយន្ដមួយប្រភេទនេះ ប្រើម៉ាស៊ីនម៉ាសសូតចំនួនពីរ ដែលមានកំលាំងរហូតដល់ ៤,៦០០bhp ស្មើនឹងរថយន្ដ Bugatti Veyron Super Sports Car ចំនួន ៤គ្រឿង។ ទម្ងន់របស់មានស្មើនឹង ៩០តោន ដែលជារថយន្ដដ៏ធំបំផុត លើពិភពលោក។

នៅពេលដែលផ្ទុកទំនេញពេញ ៤៥០តោន រថយន្ដនៅអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ដដឹកទំនេញ 75710 នេះនឹងគ្រោងដាក់លក់ក្នុងទីផ្សារ ក្នុងឆ្នាំ ២០១៥ខាងមុខនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រថយន្ដដឹកទំនិញដ៏ធំមួយនេះ?

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]