បន្ទាប់ពីការទន្ទឹមរង់ចាំអស់រយៈពេល ជាយូរណាស់មកហើយនោះ ឥឡូវព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ ជម្រុះពានរង្វាន់ពិភពលោកនៅតំបន់អឺរ៉ុប បានវិលត្រលប់មកបម្រើអារម្មណ៍ប្រិយមិត្ត ដែលនិយមស្នេហាវិស័យកីឡាបាល់ទាត់វិញហើយ នារាត្រីយប់ថ្ងៃសុក្រនេះ។

ក្រុមខ្លាំងៗទាំង ៤៨ នៅតំបន់អឺរ៉ុប នឹងជួបប្រកួតជាមួយគ្នាយប់នេះ ដើម្បីមានកៅអីសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន ឡើងទៅដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសប្រេស៊ីល នាឆ្នាំ ២០១៤ ខាងមុខឆាប់ៗនេះ។


ក្នុងនោះ គេសង្កេតឃើញក្រុមខ្លាំងៗ នៅតំបន់អឺរ៉ុបដូចជា ក្រុមតោកំណាចអង់គ្លេស ក្រុមយក្សអេស៉្បាញ ក្រុមឥន្ទ្រីដែកអាឡឺម៉ង់ និងក្រុមមច្ចុរាជទឹកក្រូចហូឡង់ សុទ្ធតែបានសំលឹងឃើញបីពិន្ទុរបស់ខ្លួនរួចជាស្រេច ខណៈក្រុមក្រូអាត ត្រូវស្លាក់ឆ្អឹង ដោយជួបជាមួយដៃគូខ្លាំង គឺក្រុមជម្រើសជាតិបែលស៊ិច ចំណែកឯក្រុមចំណាស់ អ៊ីតាលីត្រូវធ្វើដំណើរទៅកាន់ ពហុកីឡាដ្ឋានជាតិ Parken របស់ក្រុមដាណឺម៉ាក់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកួតជម្រុះក្នុងពូល ក្របខ័ណ្ឌពានរង្វាន់បាល់ទាត់ពិភពលោកនេះ បានប្រព្រឹត្តិទៅអស់ ៨ប្រកួតហើយក៏ដោយ ក៏ក្រុមទន់ខ្សោយផ្សេងៗដូចជា ក្រុមជម្រើសជាតិ Faroe Islands ក្រុមជម្រើសជាតិ Andorra ក្រុមជម្រើសជាតិ Cyprus និងក្រុមជម្រើសជាតិ San Marino សុទ្ធតែត្រូវប្រកួតបង្គ្រប់កិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ដោយក្រុមទាំងនេះស្ថិតនៅបាតតារាង និងបានហាលអាវក្នុងការប្រកួតជម្រុះ ពានរង្វាន់ពិភពលោកនេះបាត់ទៅហើយ។

ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាតារាងការប្រកួតនារាត្រីនេះ៖


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]