រាជធានីភ្នំពេញ ៖ ក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាកឡង់គ្រីស័រ បើកបុកគ្នាជាមួយម៉ូតូកូនទា កាលពីវេលាម៉ោង៨និង០៥នាទីព្រឹកថ្ងៃទី១១ តុលា ២០១៣ នៅចំណុចផ្លូវ២៥៣កែងផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះស្រី ខាត់រចនា អាយុ១៣ឆ្នាំ ជាសិស្ស ជិះម៉ូតូម៉ាកកូនទា ពាក់ស្លាកលេខភ្នំពេញ1BP-1248 ចំណែករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-7809 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ហើយបន្ទាប់ពីកើតហេតុក៏មិនបានរត់គេចខ្លួននោះដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]