សោកដនាកម្មនៃការស្លាប់ របស់នារីអាយុ ២៥ឆ្នាំ ដែលជាជនជាតិចិន ដែលបានបញ្ចប់ថ្នាក់សិក្សាពី មហាវិទ្យាល័យនៅក្នុងហុងកុង កំពុងតែក្លាយជាប្រធានបទដ៏ ក្ដៅគគុកនៅក្នុង បណ្ដាញទំនាក់ទំនងសង្គមនានា។

នារីត្រូវបានគេស្គាល់ឈ្មោះថា Stephanie Liu Han ដែលជាជនជាតិចិន បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាង២ឆ្នាំមកហើយ ដែលពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការជាអ្នកហិរញ្ញវត្ថុ នៅក្នុងហុងកុង។ ជាមួយគ្នានោះ នាងត្រូវបានរថយន្ដកុងតឺនឺ បុកនាងពេញមួយទំហឹង ខណៈពេលដែលនាងឆ្លងផ្លូវ ដែលបណ្ដាលឲ្យនាងបែកក្បាល និងបាក់ឆ្អឹងយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ the Pamela Youde Nethersole Eastern ។ ក្រោយពីបញ្ជូនមកកាន់មន្ទីរពេទ្យ នាងទទួលការធ្វើការវះកាត់ និងព្យាបាល យ៉ាងដិតដល់ពីក្រុមគ្រូពេទ្យ ខណៈពេលដែលនាងនៅតែសន្លប់ (ក្រោយពីមានគ្រោះថ្នាក់) រហូតដល់នាងលាចាកលោកតែម្ដង។

អ្វីដែលជារឿងរ៉ាវ ដែលមិននឹកស្មានដល់នោះ គឺនាងជាជនជាតិចិន និងបានមកសិក្សា ថែមទាំងមកធ្វើការនៅក្នុងហុងកុងបន្ថែមទៀត ដែលនៅក្នុងនោះ មានក្រុមគ្រួសារក៏ដូចជាមិត្ដភិក្ដនារី រងគ្រោះ នាំគ្នាសម្ដែទុក្ខក្រៀមក្រំ និងស្ដីបន្ទោសទៅលើ អ្នកបើកបរនៅក្នុងហុងកុង ដែលមិនមានការប្រុងប្រយ័ត្ន ទៅតាមបណ្ដាញសង្គមនានា។ តែនៅក្នុងនោះ ក៏មានសារអវិជ្ជមានកើតមាន របស់ជនជាតិហុងកុងផ្ទាល់ ដែលបានសរសេរតបនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេកប៊ុកវិញថា នារីដែលជាជនរងគ្រោះនេះ មិនមែនជាជនជាតិហុងកុងនោះទេ គ្រាន់តែជាអ្នកមកសិក្សា និងធ្វើការនៅក្នុងហុងកុងប៉ុណ្ណោះ ចុះហេតុអ្វីមិនត្រូវ បង់ថ្លៃថ្នាំពេទ្យ និងសេវាផ្សេងៗ ដែលនាងបានធ្វើការព្យាបាលនៅក្នុង មន្ទីរពេទ្យ ខណៈពេលដែលនាងរងគ្រោះថ្នាក់ចរាចរណ៍នោះ។

សាច់រឿងពិតនិង ហេតុការណ៍កើតឡើងបន្ទាប់ទៀត ដែលកើតមានឡើងសម្រាប់ នារីរងគ្រោះនេះមិន ត្រូវបានបង្ហាញជាសាធារណៈនោះទេ។

តើនៅពេលដែលជនជាតិមួយ រងគ្រោះថ្នាក់ និងស្លាប់នៅក្នុងប្រទេសផ្សេងទៀត តើពិតជាតម្រូវឲ្យបង់ថ្លៃសេវាទាំងនេះមែនទេ?





ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]