កាលពីពេលថ្មីៗនេះ នៅខាងមុខបឋមសិក្សា Dabaiyang នៅក្នុងតំបន់ថ្មី Daxing នៃទីក្រុង Xi’an ខេត្ដសានស៊ី ប្រទេសចិន មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ គួរឲ្យរន្ធត់មួយបាន កើតឡើងដោយបន្សល់ទុកត្រឹម តែសាកសពក្មេងស្រីម្នាក់ នៅនឹងកន្លែងកើតហេតុ។

យ៉ាងណាមិញ ក្មេងស្រីនេះមានឈ្មោះថា Zhu Qian អាយុ ១១ឆ្នាំ ដែលជាជនរងគ្រោះ និងស្លាប់នេះ ត្រូវបានរថយន្ដម៉ាកអូឌី ពណ៌ខ្មៅ បើកបុកប៉ើងមួយទំហឹង និងហោះ ១០ម៉ែត្រ ក្រោយពីបញ្ចប់ថ្នាក់ថែមម៉ោង នៅក្នុងសាលារៀន។ សម្រាប់ជនល្មើស ដែលជាអ្នកជាអ្នកបើករថយន្ដនេះ មានឈ្មោះថា Zhu X មានអាយុ១៨ឆ្នាំ ត្រូវបានចាប់ខ្លួន នាថ្ងៃដដែល ម៉ោង ១០យប់នៅលំនៅដ្ឋានរបស់ខ្លួន នៅលើផ្លូវ Qingnian ។

តាមសាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា គេបានឃើញក្មេងស្រីនេះ ដើរនៅលើចិញ្ចើមយ៉ាងត្រឹមត្រូវ តែរថយន្ដអូឌីនោះ ដែលមានល្បឿនយ៉ាងលឿននោះ បានបុកក្មេងស្រីមួយទំហឹង ក្រោយពីគេចពីភ្លើងស្ដុបក្រហម និងបានឈប់២វិនាទី មុននឹងបន្ដរត់គេចខ្លួន។  

សម្រាប់ហេតុការណ៍ទាំងនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ក្មេងស្រីនេះ ស្រែកទ្រហោរយំជាពន់ពេក និងធ្វើឲ្យឪពុកក្មេងស្រីនេះ ទះកំផ្លៀងខ្លួនឯង ថាមកពីកំហុសរបស់ខ្លួន។ ហើយប៉ូលីសកំពុងតែធ្វើការរៀបចំសំនុំរឿង ឡើងទៅតុលាកាផងដែរ។

សូមមើលរូបភាពទាំងអស់គ្នា៖















រថយន្ដ និងជនដែលបង្កហេតុ



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]