ក្មេងស្រីម្នាក់ ដែលមានអាយុទើបតែ ២ឆ្នាំប៉ុណ្ណោះ បានក្លាយជា ចំណីអារម្មណ៍ថ្មីមួយទៀត ចំពោះបណ្ដាអ្នកលេង អ៊ីនធើណេត ដោយសារតែនាង បានថតជាវីដេអូ ជូនពរ ដល់អ្នកម្ដាយជាទីស្រឡាញ់ ក្នុងថ្ងៃខួបកំណើតរបស់គាត់។

Claire ជាឈ្មោះក្មេងស្រីដ៏គួរអោយស្រឡាញ់ម្នាក់នោះ នាងបានថតវីដេអូ ដោយចាប់ផ្ដើមនិយាយថា ជូនពរថ្ងៃកំណើត ហើយនាងបានប្រាប់ថា ម្ដាយរបស់នាងជា អ្នកម្ដាយដែលល្អជាងគេនៅលើលោក។

មិនតែប៉ុណ្ណោះ ក្មេងស្រីដ៏គួរអោយស្រឡាញ់នេះ បានរៀបរាប់ពីហេតុផល ជាច្រើនដែល នាងចង់បញ្ជាក់ថា នាងស្រឡាញ់ម្ដាយរបស់នាងខ្លាំងណាស់។

ហេតុផលទីមួយ គឺ ម្ដាយរបស់នាង ជាមនុស្សស្រីស្អាតជាងគេបំផុត ទីពីរនោះគឺ ម្ដាយរបស់នាងជាមនុស្សអស្ចារ្យ ទីបីនោះគឺ ម្ដាយនាងជាអ្នកម្ដាយល្អបំផុត និង បន្តដល់ហេតុផលទីបួននោះគឺ ម្ដាយនាង ជាចុងភៅដ៏ចំណាន។

ចង់ជ្រាបកាន់តែច្បាស់ ប្រិយមិត្តអាចទស្សនា និងចែករំលែកវីដេអូ ដ៏គួរអោយស្រឡាញ់នេះ ទាំងអស់គ្នា៖





ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]