ក្មេងប្រុសម្នាក់ ត្រូវបានធ្វើការព្យាបាល ជំងឺដ៏កម្រមួយ ដែលក្រោយមក លលាដ៍ក្បាលក៏បានដេរភ្ជាប់គ្នាវិញ ដូចជា រូបផ្គុំ (jigsaw)។

តាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា Ethan Mair ដែលមានអាយុ ២ឆ្នាំ បានកើតមក ដោយភ្ជាប់មកជាមួយនឹង ជំងឺ craniosynostosis ដែលជាជំងឺមួយប្រភេទ ដែលធ្វើឲ្យរំខានដល់ការលូតលាត់នៃខួរក្បាល។ ដោយស្ថានភាពបែបនេះ ក្មេងប្រុសនេះតម្រូវឲ្យធ្វើការវះកាត់ ក្រោយពីមានអាយុ ២ឆ្នាំ ដែលការវះកាត់ធ្វើឡើង អស់ រយៈពេល ៥ម៉ោង ដែលក្នុងអំឡុងពេលនោះ ក្មេងប្រុសនេះបានបាត់បង់ឈាមជាច្រើន។ សម្រាប់ពេលនេះ ក្មេងប្រុសនេះ បានត្រលប់មកផ្ទះវិញ នៅ Gosport ក្នុង Hampshire នៃប្រទេសអង់គ្លេសវិញ ជាមួយនឹងម្ដាយ Ashlea អាយុ ២៤ឆ្នាំ និងបងស្រី Teigan អាយុ ៤ឆ្នាំ ក្រោយពីទទួលការវះកាត់បានជោគជ័យនោះ។

ចំពោះអ្នកនាង Ashlea ដែលជាម្ដាយរបស់ក្មេងប្រុសនេះ បាននិយាយថា នាងពិតជាមានអារម្មណ៍រន្ធត់ និងឈឺចាប់យ៉ាងខ្លាំង នៅពេលកូនរបស់ខ្លួន មានជំងឺបែបនេះ និងត្រូវធ្វើការវះកាត់អស់ជាច្រើនម៉ោងនោះ តែនាងក៏មានមោទនភាពទៅលើ កូនរបស់ខ្លួនផងដែរ ដែលហ៊ានប្រឈមមុខ នឹងការធ្វើការវះកាត់បែបនេះដោយមិនអល់អែក។

តើប្រិយមិត្ដមានភាពក្លាហាន ដូចជាក្មេងប្រុសនេះដែរឬទេ?





ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]