នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញផែនដីចាប់ផ្តើមមាន បម្រែបម្រួលអាកាសធាតុយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យប្រទេសដែលងាយរងគ្រោះជាច្រើន កំពុងតែជួបប្រទះនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ តួយ៉ាងដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងរញ្ជួយផែនដីជាដើម។

មិនខុសពីប្រទេសដែលកំពុង រងគ្រោះដោយគ្រោះធម្មជាតិដទៃទៀត សព្វថ្ងៃនេះអាជ្ញាធរចក្រភពអង់គ្លេស បានចេញសេចក្តីប្រកាសអាសន្ន ដោយឲ្យប្រជាពលរដ្ឋរបស់ខ្លួន ប្រុងប្រយ័ត្នជាមួយនឹងការមកដល់នៃខ្យល់ព្យុះកំណាច ដែលជាហេតុនាំឲ្យកើតមានគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរនោះដែរ។

តាមប្រភពដដែលបានបន្តទៀតថា ប្រជាជនប្រមាណជាង ៣០នាក់ នៅតាមតំបន់ឆ្នេរ នាទីក្រុង Walcott ចក្រភពអង់គ្លេស ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង និងរបស់របរប្រើប្រាស់របស់ខ្លួន ដើម្បីជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីមានខ្យល់បោកបក់យ៉ាងខ្លាំង បង្កជារលកយក្សជាច្រើនកន្លងមកនោះ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចក្រភពអង់គ្លេស បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះ អោយទាន់ពេលវេលាផងដែរ។
















ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]