ភ្នំពេញ៖  ថ្មីៗនេះនៅលើបណ្តាញ សង្គមហ្វេសប៊ុកដ៏ពេញនិយម ក្រុមអ្នកចូលចិត្តលេងតាម បណ្តាញ ព័ត៌មានអ៊ិនធ័រណិត នេះបានបង្កភាពភ្ញាក់ផ្អើល នៅពេលពួកគេបានប្រទះ ឃើញរូបភាពស្រ្តី សិចស៊ី ញាក់សាច់ម្នាក់ដោយ មើលទៅទម្រង់មុខគឺស្រដៀងនឹង តារាសម្តែងមានឈ្មោះល្បីគួរសម គឺ កញ្ញា សាន សុម៉ាលី ។

មើលរូបភាពនេះគេពិនិត្យឃើញថា ស្រីម្នាក់វ័យប្រមាណជាង២០ឆ្នាំ បានថតនៅក្នុងបន្ទប់មួយមានទូ កញ្ចក់ដាក់សម្រាប់ដាក់សម្លៀកបំពាក់នៅពីក្រោយ ដែលមើលទៅអាចជាបន្ទប់ផ្ទះវីឡាឬបន្ទប់សណ្ឋា គារ។ រូបភាពនោះមានលក្ខណៈសិចស៊ីបះសក់ដោយនារីដែលមានទម្រង់មុខស្រដៀងនឹងតារាសម្តែង សាន សុម៉ាលីនោះបានបញ្ចេញល្វែងលើ ឃើញសុដន់ស្ទើរតែទាំងស្រុង និងហ៊ុំព័ទ្ធទៅដោយកន្សែងពោះគោពណ៌ស ស្ទើរតែរបូតចេញពីខ្លួន។

ជុំវិញរូបភាពដែលកំពុងតែធ្វើឲ្យកក្រើកដល់បណ្តាញអ្នកចូលចិត្តលេងហ្វេសប៊ុក និងត្រូវបានគេគិតថា ជាតារាសម្តែងសាន សុម៉ាលីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានទាក់ទងសុំការបកស្រាយពីតារា សម្តែងសាន សុម៉ាលី ដើម្បីឲ្យដឹងថា ជារូបនាងពិតប្រាកដ ឬមិនមែន។

សាន សុម៉ាលី បានបញ្ជាក់ដោយភ្ញាក់ផ្អើលថា " រូបហ្នឹងមិនមែនជារូបភាពរបស់ខ្ញុំទេបង...... ខ្ញុំអត់ដែលថត រូបរបៀបនេះទេ ។ ខ្ញុំយល់ថាដើមទ្រូងពិតជាស្រដៀងដើមទ្រូងរបស់ខ្ញុំមែន ប៉ុន្តែបើមើល ផ្ទៃមុខគឺខុស ឆ្ងាយណាស់បង..... "។

យ៉ាងណាមិញសាន សុម៉ាលី បានច្រានចោលចំពោះការលើកឡើងថា រូបភាពនេះជារូបភាពរបស់នាង ដោយស្រីស្រស់រូបនេះបានបន្ថែមថា រូបភាពនោះប្រហែលជា មានប្រភពចេញមកពីប្រទេសវៀតណាម ព្រោះស្រីក្នុងរូបនោះមានមុខមាត់ស្រដៀងនឹងស្រីវៀតណាម។

ថ្វីត្បិតថា សាន សុម៉ាលី នាងបដិសេធ ហើយមិនទទួលស្គាល់រូបនេះក៏ដោយចុះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលក៏មិនហ៊ានសន្និដ្ឋានឲ្យប្រាកដថា ជារូបនាងពិតឬជារូបអ្នកដ៏ទៃ មានតែប្រិយមិត្តអ្នកអាន និងទស្សនិកជន ដែលអាចសន្និដ្ឋាននឹងពិនិត្យមើលដោយខ្លួនឯងចុះ ថាតើរូបភាពនេះជាតារាសម្តែងសាន សុម៉ាលី ឬមិនមែន?

www.dap-news.com

រូបខាងលើដែលគេបានប្រទះឃើញនៅលើ ហ្វេសប៊ុក

www.dap-news.com

រូបកញ្ញា សាន សុម៉ាលី

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ យ៉ាន់ សុខរិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]