រាជធានីភ្នំពេញ ៖ តារាសម្តែង អឹុង សុទ្ធារិទ្ធ ហៅដុកទ័ររិទ្ធ ដែលបានសាងស្នាដៃ នៅក្នុងខ្សែរឿងជាច្រើនតាមកញ្ចក់ទូរទស្សន៍នោះ បានសម្រេចចិត្តចូលរោងការ ជិត២ខែមកហើយ ។ ដោយសារតែលោកជាតារា មានគេស្គាល់ច្រើន ហើយអាពាហ៍ពិពាហ៍របស់លោក ដែលរំលងទៅបានរៀបចំធ្វើ នៅឯខេត្តបាត់ដំបង មិនបានហៅភ្ញៀវចូលរួមច្រើន ដូច្នេះហើយលោករៀបចំពិធីកាត់ ចំណងដៃនៅថ្ងៃព្រហស្បតិ៍ទី១០ តុលា ២០១៣ នៅភោជនីយដ្ឋានពិភពទួលគោក ក្នុងរាជធានីភ្នំពេញ ដើម្បីបានតារារួមអាជីពសិល្បៈចូលរួម និងអបអរសាទរ ។

តារាសម្តែងថ្ពាល់ខួចដែលពេលនេះមានអ្នក គ្រប់គ្រងបេះដូងទៅហើយនោះ បានប្រាប់អ្នកយកព័ត៌មាន កោះសន្តិភាពតាមទូរស័ព្ទ កាលពីថ្ងៃទី៩ តុលា ថា លោកសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនាង ហឿង ច័ន្ទរាសី ជានិស្សិតពេទ្យដែលបានបញ្ចប់ការ សិក្សាជាស្ថាពរហើយ បន្ទាប់ពីតាមដានចិត្តគំនិតគ្នា ជិត៦ឆ្នាំកន្លងមក ។ គូស្នេហ៍លោកមិនមានអ្នកណាជួយ ណែនាំទេគឺជួបគ្នាដោយចៃដន្យ ។

លោករិទ្ធ បានរៀបការតាំងពីមុនពេល បោះឆ្នោតថ្នាក់ជាតិនៅឯស្រុក កំណើតខាងស្រីក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែមានញាតិមិត្តបងប្អូនមួយ ចំនួនតូចចូលរួមប៉ុណ្ណោះ អត់បានអញ្ជើញភ្ញៀវច្រើនចូលរួមទេ ព្រោះនៅឆ្ងាយពេក ។ ក្រោយរៀបការរួច ពួកគេគិតថាត្រូវតែរៀបចំកាត់ចំណងដៃនៅភ្នំពេញ ដើម្បីមិត្តភក្តិរួមអាជីពចូលរួមដឹងឮ ។ ម្យា៉ងកុំឱ្យពេលលោកបណ្តើរភរិយា ទៅណាមកណាគេថាគ្រាន់តែជាគូស្នេហ៍ធម្មតា ។

តារាដែលទើបតែរៀបការរួចរូបនេះនិយាយថា វាប្លែកបន្តិចហើយដែលលោកពន្យារពេលដល់ ទៅច្រើនថ្ងៃទើបរកចន្លោះធ្វើពិធីកាត់ចំណងដៃបាន ។ ការពិតអ្នកដែលរៀបការរួចហើយ បើធ្វើពិធីកាត់ចំណងដៃ យា៉ងយូរ៣ឬ៧ថ្ងៃក្រោយ  ប៉ុណ្ណោះ ។ មូលហេតុដែលលោកមិនអាចរៀបចំធ្វើពិធីបានឆាប់ មកពីក្រោយថ្ងៃបោះឆ្នោតស្រុកទេស យើងជួបរឿងរា៉វអាប់អួបន្តបន្ទាប់ ។ ទើបតែពេលនេះស្ថានការណ៍ហាក់ល្អប្រសើរច្ រើនទើបលោកសម្រេចយកថ្ងៃ១០ តុលា រៀបចំធ្វើពិធីកាត់ចំណងដៃនៅភោជនីយដ្ឋានពិភពទួលគោក ដោយអញ្ជើញភ្ញៀវ៥០០នាក់ក្នុងនោះមានទាំងសិល្បករ ល្បីៗ និងភ្ញៀវខ្លះទៀតជាមិត្តរបស់លោកជាអ្នករាជការ និងភ្ញៀវខាងភរិយារបស់លោកផងដែរ ។

តារាសម្តែងដែលជាអ្នកខេត្តកំពង់ចាមរូបនេះឱ្យដឹងថា លោកនៅតែប្រឡូកសិល្បៈដដែល ព្រោះលោកស្រលាញ់ចូលចិត្ត ម្យ៉ាងរបរសិល្បៈអាចឱ្យលោករកបានចំណូលខ្លះដែរ ។ចំពោះរឿងកូនចៅ លោករិទ្ធ និយាយថា បើសិនជាមានឆាប់ក៏ល្អ ព្រោះលោកនិងភរិយាល្មមដល់វ័យក្លាយជាប៉ាម៉ាក់គេហើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]