យោងតាមសារព័ត៌មាន Kotaku របស់ប្រទេសជប៉ុន បានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងត្បូង ចំនួន ៣នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីពួកគេបានឆបោក ដោយលក់ទូរស័ព្ទដៃ iPhone5 ប្រហែល ៣០០គ្រឿង ទៅឲ្យឈ្មួញជនជាតិចិនម្នាក់ ក្នុងតម្លៃសរុប ១៥០,០០០ដុល្លារ ហើយទូរស័ព្ទនៅក្នុងប្រអប់មួយចំនួន ត្រូវបានដកចេញ និងដាក់ជំនួសដោយដីឥដ្ឋ ចូលទៅក្នុងប្រអប់ទាំងនោះវិញ។

ប្រភពដដែលបានបន្តទៀតថា បុរសជនជាតិកូរ៉េទាំង ៣នាក់នោះ បានដាក់ដីឥដ្ឋនៅក្នុងប្រអប់ ដែលវាមានទំងន់ដូចទៅនឹងទូរស័ព្ទ iPhone5 អីចឹង ដើម្បីងាយស្រួលបោកប្រាស់ ប៉ុន្តែចុងក្រោយនៅតែត្រូវឈ្មួញនោះដឹងដដែល។

យ៉ាងណាមិញ បើតាមសម្តីបុរសជនជាតិកូរ៉េ ទាំង ៣នាក់នោះ បានឆ្លើយសារភាពថា មូលហេតុដែលពួកគេ បន្លំដាក់ដីឥដ្ឋ ទៅក្នុងប្រអប់ទូរស័ព្ទបែបនេះ គឺដោយសារតែពួកគេចង់ឆ្លៀតឱកាស ក្នុងការលក់ទូរស័ព្ទចំនួន ៣០០គ្រឿងនេះ ហើយពួកគេសង្ឃឹមថា ឈ្មួញរូបនោះនឹងមិនពិនិត្យមើល ទូរស័ព្ទគ្រប់ប្រអប់ដោយខ្លួនឯងផ្ទាល់ឡើយ៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]