បើគ្រាន់តែមើលពីសម្បកក្រៅទឹកដោះគោជូរ មានសភាពធម្មតាបំផុត តែបើពិនិត្យមើលពីគុណ ប្រយោជន៍របស់វាវិញ គឺអស្ទារ្យណាស់។
១-ទឹកដោះគោជូរងាយរំលាយជាងទឹកដោះគោទូទៅៈ មានស្រ្ដីជាច្រើននាក់ណាស់។ គ្រាន់តែឮពាក្យថាទឹកដោះគោភ្លាមក៏នាំគ្នា គ្រញែងស្មាខ្លាចរអា ព្រោះក្រោយពេល បានទទួលទានពេលខ្លះ ក៏ត្រូវរត់ចូលបន្ទប់ទឹកស្ទើមិនទាន់ ។ មូលហេតុគឺដោយសាររាងកាយ របស់អ្នក មិនអាចរំលាយជាតិស្ករឡេកតូស ដែលមាននៅក្នុងទឹកដោះគោ តែបើអ្នកងាកមកទទួលទានទឹកដោះគោជូរ វិញធានាថាបញ្ហារឿងឈឺពោះ រាគរូសលែងមាន តទៅទៀតមិនខាន។
២-ទឹកដោះគោជូរសម្បូរទៅដោយ បាក់តេរីឡេកតូបាស៊ីសឡាស់ៈ វាមានប្រយោជន៍បំផុត សម្រាប់ពោះវៀន ព្រោះបាក់តេរីប្រភេទនេះចូលទៅ កាត់បន្ថយអត្រាប្រឈមនឹងរោគមហារីក ក្នុងពោះវៀន និងរោគផ្សេងៗ ដែលពាក់ព័ន្ធនឹងពោះវៀន។
៣-ទឹកដោះគោជូរជួយពង្រឹងប្រព័ន្ធ ការពាររាងកាយៈ តាមការពិសោធន៍គេបានរកឃើញថា ប្រសិនបើលោកអ្នកទទួលទានទឹកដោះគោជូរ ក្នុងមួយថ្ងៃ១ ឬ២ កែវជាប់គ្នារយៈពេល១ខែធានាថា បាក់តេរីល្អដែលមាន នៅក្នុងទឹកដោះគោជូរ នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ។
៤-ទឹកដោះគោជូរជួយកាត់បន្ថយមេរោគផ្សិតៈ អ្នកជឿទេថាការទទួលទានទឹកដោះគោជូរ រាល់ថ្ងៃអាចជួយកាត់បន្ថយមេរោគផ្សិត នៅក្នុងរន្ធភេទ ថែមទាំងកាត់បន្ថយការឆ្លងមេរោគ តាមរន្ធភេទទៀតផង។ សម្រាប់ សុភាពស្រ្ដីដែលព្រួយបារម្ភ ពីរឿងរោគផ្សិតនេះគួរងាក មកសាកល្បងទទួលទាន ទឹកដោះគោជូរលមើល៍ នឹងបានជាសះស្បើយមិនខាន។ ក្រៅពីនេះនៅពេលមានវដ្តរដូវ គួរទទួលទានទឹកដោះគោជូរជាប្រចាំ ព្រោះគុណភាពរបស់វាជួយកាត់បន្ថយមេរោគផ្សិតនៅក្នុងរន្ធុភេទ។
៥-ទឹកដោះគោជូរពោពេញទៅដោយកាល់ស្យូមៈជាការពិត កាល់ស្យូមក្នុងទឹកដោះគោជូរមួយកែវពោពេញទៅដោយកាល់ស្យូម។ ប្រសិនបើបានទទួលទានញឹកញាប់ស្មើនឹងការជួយបំពេញបន្ថែមកាល់ស្យូមឱ្យដល់រាងកាយ ។ លើសពីនេះទៅទៀតវាជួយឱ្យរាងកាយបឺតស្រូបយកកាល់ស្យូមបានយ៉ាងល្អ។ ចំណុចពិសេស បើទទួលទានញឹកញាប់ពិតជាជៀសផុតពីរោគឆ្អឹងពុកយ៉ាងប្រាកដ។
៦ -ទឹកដោះគោជូរជួយកាត់បន្ថយក្លិនមាត់ធ្មេញពុករោគអញ្ចាញៈ ការងារពិសោធមួយនៅប្រទេសជប៉ុនបានបង្ហាញឱ្យឃើញថាការជ្រើសរើស ទទួលទានទឹកដោះគោជូរគ្មានជាតិស្ករ វាជួយកាត់បន្ថយក្លិនមិនល្អនៅក្នុងមាត់ រោគធ្មេញពុកហើយថែមទាំងរោគអញ្ចាញទៀតផង។ មូលហេតុដែលធ្វើឱ្យក្លិនមិនល្អនៅក្នុងមាត់រលាយបាត់ភ្លាម ព្រោះឥទ្ធិពលរបស់បាក់តេរីពីយ៉ាងទាំងឡេកតូបាសីលឡាស់ និងស្រ្ដេបតូខកខាល់នាំគ្នាបំផ្លាញបរិមាណអ៊ីដ្រូហ្សែនស៊ុលហ្វាតដែលជាមូលហេតុចម្បងធ្វើឱ្យកើតក្លិនមាត់។
៧-ទឹកដោះគោជូរជួយការពាររោគសរសៃឈាមបេះដូងៈ បាក់តេរីពូកែៗដូចជាឡេកតូបាស៊ីលឡាស់ ដែលមានច្រើនសន្ធឹកសន្ធាប់នៅក្នុង ទឹកដោះគោជូរនោះវាមានប្រសិទ្ធភាពបំផុតសម្រាប់ជួយគ្រប់គ្រងបរិមាណឡេស្ដេរ៉ូល និងគ្លីសឺរ៉ៃ នៅក្នុងសរសៃឈាមមិនឱ្យឡើងខ្ពស់ ធ្វើឱ្យយើងចៀសផុតពីរោគសរសៃឈាមបេះដូង ៕

អត្ដបទៈ ច័ន្ទ មករា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]