នៅក្នុងប្រទេស Azerbaijan មានបុរស អ្នកយាមចំណតរថយន្តម្នាក់ ឈ្មោះ Rafael Veyisov គាត់មានសមត្ថភាព យ៉ាងប៉ិនប្រសប់ ដោយអាចយកធូលីដី ដែលប្រឡាក់ជាប់នៅនឹងរថយន្ត មកបង្កើតចេញជាស្នាដៃ សិល្បះគំនូរ ដែលអាចអោយឃើញ ទិដ្ឋភាពទីក្រុង យ៉ាងស្រស់ស្អាតមួយបាន។

គាត់បានរកឃើញនូវទេពកោសល្យ និង ការស្រលាញ់ចូលចិត្ត របស់ខ្លួននេះ ចាប់ផ្តើមមកពីការ យកដៃគូរលេងនៅធូលីដី ជាប់នឹងរថយន្ត នៅកន្លែងធ្វើការរបស់ខ្លួន ដែលរូបគាត់ មានការងារ ជាអ្នកប្រចាំការនៅចំណតរថយន្ត ហើយគាត់បានហ្វឹកហាត់អនុវត្ត ជាប់រហូតមក អស់រយៈពេល ជាង ១០ឆ្នាំ មកហើយ រហូតអាច មានសមត្ថភាព គូរបានយ៉ាងស្រស់ស្អាត បែបនេះ។ គាត់មិនមានប្រើប្រាស់អ្វី ក្រៅតែពី ម្រាមដៃនោះទេ ដោយគាត់បានអភិវឌ្ឍន៍ បច្ចេកទេស និង ភាពស្រមើលស្រមៃ របស់ខ្លួន បានកាន់តែអស្ចារ្យ ពីមួយថ្ងៃទៅមួយថ្ងៃ រហូត ទទួលបាន ការចាប់អារម្មណ៍។ ក្នុងនោះផងដែរ ដោយមើលឃើញនូវស្នាដៃ ដ៏ពិសេសបែបនេះ ម្ចាស់រថយន្តមួយចំនួន តែងតែចូលចិត្ត ធ្វើឲ្យរថយន្តរបស់ខ្លួន ជាប់នូវធូលីដី ដើម្បីយកមកទុក ឲ្យលោក Rafael មើលថែ និង អាចគូរលេងលើនោះ ដូចនេះ ពួកគេអាចថតយករូបភាព នៃស្នាដៃដ៏ស្រស់ស្អាត របស់គាត់បាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?












ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]