យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ នៅលើរថភ្លើងមួយខ្សែ ក្នុងប្រទេសសឹង្ហបុរី មានអ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញនារីវ័យក្មេងម្នាក់ ឈរនិយាយទូរស័ព្ទបណ្តើរ និងលើកជើងឡើងលើផុតក្បាលបណ្តើរ។

នារីវ័យក្មេងរូបនោះ មានរូបរាងស្រស់ស្អាត សមរម្យ និងមានដងខ្លួនទន់ភ្លន់ បានលើកជើងឡើងលើយ៉ាងខ្ពស់ ខណៈពេលកំពុងនិយាយទូរស័ព្ទ នៅលើរថភ្លើងមួយខ្សែ ហើយអ្នកដំណើរនៅលើនោះ ក៏បានលួចថតរូបនាងទុកតែម្តង។

ជាមួយគ្នានេះ រូបថតរបស់នាង ត្រូវបានគេយកទៅបង្ហោះ នៅលើបណ្តាញអ៊ីនធឺណែត និងមានការចែកចាយបន្តគ្នា ជាច្រើនផងដែរ ហើយថែមទាំងទទួលបានការចាប់អារម្មណ៏ ពីអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើនទៀតផង៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]