ជនជាតិចិនទើបតែបង្កើតខែមួយ ដែលមានឈ្មោះថា ខែដែលខ្មោចស្រែកឃ្លានដែលនឹង ចាប់ផ្ដើមពីចុងខែកក្កដាទៅ។ ក្នុងអំឡុងពេលនេះ គេអាចគិតថាជាខែដែលសំណាងអាក្រក់ សម្រាប់ជនជាតិចិន ដែលពួកគេជឿជាក់ថា ខ្មោចត្រូវបានគេអនុញ្ញាតឲ្យម​ក ឡើងមកឋានមនុស្ស ក៏ដូចជាឋាននរកចាប់ផ្ដើមបើកទ្វារឲ្យ ខ្មោចចេញមកក្រៅ។  មនុស្សម្នាក់ដែលមាន ឈ្មោះថា យី មកពីទីក្រុង Ejia ក្នុងខេត្ដ Yunnan ដែលមនុស្សនៅលីវ បានដើរទៅរកផ្លូវ ដើម្បីធ្វើការប៉ះដើមទ្រូង ក្នុងពិធីបុណ្យនេះ។ នៅក្នុងថ្ងៃនោះ បុរសៗត្រូវបានគេទទួលស្វាគមន៍ក្នុង ការប៉ះដើមទ្រូងស្រ្ដី។ បើទៅតាមអ្នក បុរាណបាននិយាយថា ពិធីបុណ្យនេះកើតមានឡើងតាំង ពីមុន​គ.ស ៥៨១ មកម្ល៉េះនៅពេលដែលមាន ក្រុមយុវជនមួយចំនួនត្រូវបាន គេបង្ខំឲ្យចូលធ្វើជាទាហាន និងត្រូវបានស្លាប់ក្នុងពេលធ្វើសង្រ្គាមនោះ។ ដូចនេះហើយ ពួកគេចង់បាន មនុស្សស្រី១០នាក់ ដែលបរិសុទ្ធ សម្រាប់ជាតិមុខរបស់ពួកគេ។ ដើម្បីចៀសវាងកុំឲ្យពួកគេ ជ្រើសរើសយកនារីនៅលីវណាម្នាក់ ដែលមានអាយុ១៥ឆ្នាំ​ឬក្រោមនេះ ពួកនារីទាំងនេះត្រូវឲ្យបុរសៗមកប៉ះ ដើមទ្រូងរបស់ពួកគេ។ នៅពេលដែលគេឲ្យបុរសនោះប៉ះហើយ គេនឹងរួចផុតនិងត្រូវធ្លាក់ទៅក្មេងជំនាន់ក្រោយ។ តើអ្នកជឿអបិយជំនឿនេះ ដែរ ឬទេ?

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]