ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវជនដៃដល់ កាប់ចំនួន២ពូថៅ និងវាយ៣ខ្នងពូថៅចំក្បាល បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅលើភ្លឺស្រែ រួចជនដៃដល់បានយកថ្នាំបាញ់ស្រូវ ផឹកពុលបែកពពុះមាត់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យខេត្ត ។ ចំណែកបុរសម្នាក់ទៀត តូចចិត្តមានជំងឺលើសឈាម រ៉ាំរ៉ៃកម្រោលចូលយកកាំបិត អារ.កធ្វើអត្តឃាតខ្លួនឯង តែមិនស្លាប់ ត្រូវក្រុមគ្រួសារ ដឹកទៅសង្គ្រោះទាន់ពេល។

ហេតុការណ៍ទាំង២ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ តុលា ២០១៣ ដែលករណីទី១កើតឡើងនៅភូមិចម្រេះ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ចំណែកករណីទី២ កើតឡើងនៅភូមិស្វាយ ឃុំ-ស្រុកជាមួយគ្នា។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលត្រូវឃាតករកាប់ស្លាប់ឈ្មោះនួន ឌៀង អាយុ៥៥ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅភូមិ-ឃុំកើតហេតុត្រូវជនដៃដល់ឈ្មោះផន ស៊ុយ អាយុ៤៥ឆ្នាំ កាប់១ពូថៅចំចិញ្ចើមស្តាំផុងលលាដ៏ប្រវែង៦សង្ទីម៉ែត្រ ចំលើត្របកភ្នែកខាងឆ្វេង ១ពូថៅផុងលលាដ៏ដួលផ្កាប់មុខក្នុងថ្លុកឈាម និងវាយ៣ព្រនង់ថែមទៀត ចំក្បាលពីក្រោយប្រកាច់ស្លាប់ភ្លាមៗតែម្តង។ ចំណែកជនរងគ្រោះអារ.កខ្លួនឯង ឈ្មោះប៉ែន ពន្លក អាយុ៤៧ឆ្នាំ ជាអ្នកធ្វើស្រែ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មូលហេតុដែលនាំឱ្យមានការកាប់សម្លាប់នេះ ត្រូវបានប្រភពឱ្យដឹងថា ដោយសារជនរងគ្រោះ និងជនដៃដល់មានទំនាស់គ្នា រយៈពេល៦ខែមកហើយ ពីរឿងគុម្ពប្ញស្សីរបស់ជនរងគ្រោះ ដុះចូលព្រំដីរបស់ជនបង្ក។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]