លោក Laurence Graff បានតុបតែងនូវគ្រឿងអលង្ការត្បូងពេជ្រ លើក្បាលតារាម៉ូដែលស្រីម្នាក់ ក្នុងពិធីខួបអាពាហ៍ពិពាហ៍ លើកទី៦០ឆ្នាំរបស់គាត់។

គាត់បានតុបតែងនូវម៉ូតសក់ និងគ្រឿងអលង្ការ តាមបែបទសវត្សឆ្នាំ៧០ ដែលតារាម៉ូដែលសម័យនោះ ពាក់នូវត្បូងពេជ្រតម្លៃ ១លានដុល្លារអាមេរិក តែចំពោះគាត់វិញ បានប្រើនូវត្បូងពេជ្រ ដែលមានតម្លៃរហូតដល់ ៥០០លានដុល្លារអាមេរិកឯណោះ។ កញ្ញា Dalia Gunther គឺជាតារាម៉ូដែល ដែលលោក Graff យកមក។ នៅលើក្បាលនិងក៏របស់នាង បានបំពាក់នូវត្បូងពេជ្រចំនួន ២២ម៉ូតខុសគ្នា ក្នុងនោះមានត្បូងពណ៌លឿងមួយគ្រាប់ ដែលមានទំហំ ៥២.៧៣ការ៉ាត់។

ការតាំងបង្ហាញនឹងធ្វើឡើងនៅ ទីក្រុងឡុង ប្រទេសអង់គ្លេស។ លោក Graff បានធ្វើដំណើរទៅជាច្រើនប្រទេស ដើម្បីសិក្សាពីម៉ូត របស់គ្រឿងអលង្ការ ទើបមានគំនិតបង្កើតម៉ូតត្បូងពេជ្រលើសក់នេះឡើង។ ស្នាដៃរបស់គាត់ត្រូវបានទទួល ការកោតសរសើរពី រាជាធិបតេយ្យអង់គ្លេស ថែមទាំងឲ្យឈ្មោះថា ជាអ្នកពូកែបំផុតក្នុងការតប់តែគ្រឿងអលង្ការ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ម៉ូតត្បូងពេជ្រមួយនេះ?



កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]