នារីម្នាក់ស្លាប់ ក្រោយពីអោបមិត្ដប្រុស របស់ខ្លួន តាមរបាយការណ៍របស់ប៉ូលីសអារ៉ូសូណា។

តាមសម្ដីរបស់ប៉ូលីស បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា  Amanda Mosely អាយុ ២៤ឆ្នាំ បានស្លាប់ ក្រោយពីត្រូវគ្រាប់កាំភ្លើង ដោយអចេតនា ខណៈពេលដែលអោប មិត្ដប្រុស ដែលមានអាយុ ១៨ឆ្នាំ កាលពីថ្ងៃអង្គារទី ៨ ខែតុលា ឆ្នាំ ២០១៣មុននេះ។ ហេតុការណ៍នេះកើតឡើងនៅ ក្នុងទីក្រុង Phoenix នៃរដ្ឋអារីសូណា សហរដ្ឋអាមេរិក។ ជាមួយលោក Thompson ដែលជាអ្នកថ្លែងការណ៍ចេញ ពីស្ថានីយ៍ប៉ូលីស បានបញ្ជាក់ឲ្យដឹងថា នាងបានអោបមិត្ដប្រុសវ័យក្មេងនាង ស្របពេលដែល មិត្ដប្រុសនាង ដកកាំភ្លើងចេញពីចង្កេះ ហើយក៏បាញ់នាងដោយអចេតនាតែម្ដង។ ជាមួយគ្នានោះ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះ តែនាងត្រូវបានប្រកាសថាស្លាប់ទៅហើយ។

ទោះជាមានការអះអាង ពីមិត្ដប្រុសនាងថានេះ ជាហេតុការណ៍ដោយចៃដន្យក៏ដោយ ក៏ប៉ូលីសនៅតែធ្វើការសើុបអង្កេតបន្ថែមទៀតផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]