ស្នេហាពិតជាធំធេងណាស់មែនទេ សម្រាប់មនុស្សគ្រប់រូប?

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានបង្កភាពភ្ញាក់ ផ្អើលដល់អ្នកដំណើរ ខណៈពេលដែលនាងប៉ុនប៉ងលោតពី លើអគារមួយ នៅក្នុងប្រទេសចិន ដែលមូលហេតុបណ្ដាលឲ្យនារីខាងលើនេះ ចង់ផ្ដាច់ជីវិតខ្លួនឯងនោះ ដោយសារតែ មិត្ដប្រុសរបស់នាងបោះបង់នាងចោល នៅក្នុងហេតុការណ៍នេះផងដែរ គេមានឃើញអ្នកពន្លត់អគ្គិភ័យជាច្រើន បាននាំគ្នា ជួយសង្គ្រោះនាង យ៉ាងគគ្រឹកគគ្រេង ហើយក៏ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សាធារណៈជាច្រើន នាំគ្នាឈរមើល និងហួសចិត្ដនឹងនាងផងដែរ។

ជាចុងក្រោយ នាងត្រូវបានជួយ សង្គ្រោះបានទាន់ពេលវេលា ដែលមើលទៅនាង កំពុងតែស្ថិតនៅក្នុងសភាពមួយ ដែលមិនអាចឃុំគ្រងលើខ្លួនឯងបាន។

ទោះជាយ៉ាងណា ស្នេហាជារឿងក្រៅខ្លួន ដូចនេះសូមកុំដល់ឪពុកម្ដាយដែលខំប្រឹង ចិញ្ចឹមបីបាច់អ្នក មុននឹងសម្រេចចិត្ដធ្វើរឿងអ្វីមួយនោះ។ ចុះប្រិយមិត្ដវិញ? មានគំនិតយោបល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]