ស្រ្ដីចាស់ម្នាក់ដែល មានអាយុ៩៩ឆ្នាំ អាចលេង Bomberman ដែលជាល្បែងកំសាន្ដរបស់ Nintendo Entertainment System បាន។ គាត់ចាប់ផ្ដើមលេងល្បែងនេះ​ តាំងពីគាត់មានអាយុ២៦ឆ្នាំ បន្ទាប់ពីនោះមកចៅៗរបស់គាត់បាន បានកត់សំគាល់ ថាល្បែងនេះពិតជាមានភាព សប្បាយរីករាយ។ ការលេងល្បែងប្រភេទនេះ ២ម៉ោងជារៀងរាល់ថ្ងៃ បានក្លាយជាទំលាប់របស់លោក យាយទៅហើយតាំងពីដើមមក។ ដោយសារការលេងល្បែងនេះជា យូរមកហើយ បានឲ្យលោកយាយក្លាយជាអ្នក ជំនាញខាងលេងល្បែងនេះ និងអាចយកឈ្នះគ្រប់ វគ្គទាំងអស់ដែលមាន ៥០វគ្គ។ មានពេលខ្លះគាត់លេងល្បែងនេះ២ដង ក្នុងមួយថ្ងៃ។ ដោយសារការលេងល្បែងនេះ បានធ្វើឲ្យគាត់មានការចងចាំខ្ពស់។ Bomberman គឺជាយុទ្ធសាស្រ្ដដែលសង្កត់ធ្ងន់ទៅលើផ្នែក កំព្យូទ័រ  និងជាវីដេអូ game ដែលបានបង្កើតឡើងដោយ Hudson Soft ។ ល្បែងដំបូងនេះចាប់ ផ្ដើមបង្កើតឡើងនៅឆ្នាំ១៩៨៣ និងសព្វថ្ងៃនេះ Bomberman មានច្រើនប្រភេទដែលមានលើស ពី៧០ប្រភេទនៃ game ៕ ​

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]