ក្រោយម្ចាស់បំណុល បង្ហោះរករឿង តារាស្រី ព្រំ រដ្ឋា ចេញមុខថា...

//s9.kh1.co/7d/7d630ef40296061d0fd0eb6b1c7f020687dca089.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ក្រោយផ្ទុះដំណឹង ផ្អើលពេញបណ្តាញសង្គមរឿងជំពាក់លុយគេ មិនព្រមសងនោះ តារាស្រី ព្រំ រដ្ឋា ចេញមុខបកស្រាយក្តែងៗថា...

រាជធានីភ្នំពេញ ៖ មហាជនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបែកធ្លាយដំណឹងអតីតតារាសម្តែងជើងចាស់អ្នកនាង ព្រំ រដ្ឋា សព្វថ្ងៃជា ផលិតករនិងម្ចាស់ផលិតកម្ម ដែលមានជីវភាពធូរធា និងមានជីវិតឯកជនស្រស់បំព្រងនោះ បែរជាល្បីថាខ្ចីលុយមិនខ្ចីសងតាមការសន្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយផ្ទុះដំណឹងនេះមិនបង្អង់យូរ តារាស្រីរូបនេះ ចេញមុខបកស្រាយក្តែងៗយ៉ាងដូច្នេះថា ៖

នាងខ្ញុំឈ្មោះព្រំ រដ្ឋា សួមជំរាបដល់បងប្អូនញាតិមិត្តក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថានាងខ្ញុំ មិនដែលបានគេចវេសពីការពិត ឬបោកប្រាស់បុគ្គលណាទេ ការធ្វើការរកសុីតែងតែមានការខ្វះខាត និង ដោយសារបញ្ហាកូវីត១៩ រយះពេល២ ៣ឆ្នាំនេះធ្វើអោយការងារខ្ញុំខាតបង់យ៉ាងធ្ងន់ធ្ងរហើយនាងខ្ញុំមានបញ្ហាសុខភាព ធ្ងន់ធ្ងរដែលត្រូវចាំបាច់សំរាកព្យាបាល ហេតុដូចនេះសូមបងប្អូនកុំមានការយល់ច្រឡំដោយមិនដឹងការពិត ហើយសែ ឬ Comment ដែលធ្វើអោយពាក់ពាន់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូ ដល់នាងខ្ញុំ និង ផលិតកម្មPR នាងខ្ញុំនិងប្រគល់ចាត់វិធានការតាមផ្លូវច្បាប់ នាងខ្ញុំសង្ឃឹមថាបងប្អូនមិត្តភត្ត័ទាំងដែលបានស្គាល់ ឬ មិនស្គាល់សួមមេត្តាយល់ដោយអនុគ្រោះផង សូមអរគុណ ប្រគល់សិទ្ធជូនមេធាវីចាត់វិធានកាទៅតាមផ្លូវច្បាប់៕

ព្រំ រដ្ឋា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
https://s9.kh1.co/__image/w=497,h=280,q=100/da/da5340f0ba37a2d7e615c67cb2226810cbc7edfc.png
ព្រំ ​រដ្ឋា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T