មានរឿងអ្វី? ឃើញធូរធារសោះ ព្រំ រដ្ឋា ផ្ទុះរឿងជំពាក់បំណុលគេ​ មិនព្រមសង?

//s9.kh1.co/ca/ca0bf7dda96d6cb27771c1ff36bf04af3ef218e6.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

តើមានរឿងអ្វីឲ្យប្រាកដ ជីវិភាពមើលទៅធូរធាសោះ បែរជា ស្ងាត់ៗ តារាសម្តែង ព្រំ រដ្ឋា ផ្ទុះរឿងជំពាក់លុយគេ​ មិនព្រមសងទៅវិញ?

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងស្រីជើងចាស់ ព្រំ រដ្ឋា ជា ពិធីការិនីនិងតារាសម្តែង ផ្ទុះការគាំទ្រខ្លាំងកំឡុងឆ្នាំ២០០០ ដែលបច្ចុប្បន្ននេះ រូបនាងវិវត្តន៍ខ្លួន ក្លាយជាផលិតករនិងជាម្ចាស់ផលិតកម្ម PR ដែលទទួលជោគជ័យយ៉ាងត្រចះត្រចង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកទៅមើលជីវិតឯកជនវិញ រូបនាងហាក់កំពុងមានជីវភាពធូរធា ជីវិតស្រស់បំព្រងជាមួយនឹងស្វាមីនិងកូនៗផងដែរ ប៉ុន្តែបែរជាថ្មីៗនេះ លេចឮដំណឹងជំពាក់បំណុល មិនព្រមចូលខ្លួនដោះស្រាយ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ជាងនេះទៅទៀត ក្រោយត្រូវគេទម្លាយរឿងនេះហើយ គេក្រឡេកឃើញ សិល្បករក្នុងវិថីកម្សាន្តម្នាក់ក៏បានចែករំលែកព័ត៌មាននេះផងដែរ ទំនងកំពុងជួបរឿងស្រដៀងគ្នានេះ ដោយគណនីដើមបានសរសេរបង្ហោះថា ៖ 

សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ  ៕

Jessica Ka
រូបភាព
រូបភាព
អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
អ្នកនាង ព្រំ រដ្ឋា
ព្រំ ​រដ្ឋា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T