ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលជាជនរង គ្រោះ បាត់ម៉ូតូ ៣គ្រឿង ក្រោយពីមាន ក្រុមចោរលួចគាស់ផ្ទះ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ សបា្ដហ៍មុន បានរិះគន់ចំពោះការ មិនអើពើ និងមិនយកចិត្ដទុកដាក់ របស់នគរបាលប៉ុស្ដិ៍ទឹកថ្លា ដែលដឹកនាំដោយលោក ប៉ែន ថុល នាយនគរបាល ប៉ុស្ដិ៍ទឹកថ្លា ចំពោះ សកម្មភាពបទល្មើស នៅក្នុងមូលដ្ឋានរបស់ ខ្លួន ។

ប្រជាពលរដ្ឋមួយរូប នៅរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៣ នេះ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរ ស័ព្ទថា កាលពីថ្ងៃព្រហស្បតិ៍សបា្ដហ៍មុន ខណៈដែលលោក និងក្រុមគ្រួសារកំពុង សំរានលង់លក់ក្នុងដំណេក នៅជាន់លើ ស្រាប់តែយប់ឡើង ប្រហែលពាក់កណ្ដាល អាធ្រាត្រ មានសកម្មភាពចោរលួចគាស់ផ្ទះ របស់លោកយកម៉ូតូចំនួន ៣គ្រឿង ក្នុង នោះម៉ូតូ ២គ្រឿង ជារបស់អ្នកជួលផ្ទះគេច ខ្លួនបាត់ដោយសុវត្ថិភាព ។ ជនរងគ្រោះរូប នេះបានបន្ដទៀតថា ក្រោយពីដឹងថា ផ្ទះ របស់ខ្លួនត្រូវបានចោរគាស់ យកម៉ូតូនៅក្នុង ផ្ទះយ៉ាងដូច្នេះ លុះព្រឹកឡើងបានរាយ ការណ៍ជូននគរបាល ប៉ុស្ដិ៍ទឹកថ្លារួចហើយ នគរបាល ២-៣នាក់ បានចុះ ទៅធ្វើរបាយ ការណ៍ និងកំណត់ហេតុ ព្រមទាំងសាកសួរ ពីព័ត៌មាននៃសកម្មភាព ចោរគាស់ផ្ទះ ប៉ុន្ដែ បានត្រឹមតែ ធ្វើរបាយការណ៍ប៉ុណ្ណោះ ហើយ ទំនងជាបោះចោលក្នុងធុងសំរាមទៀតក៏ មិនដឹង ។

អ្វីដែលគួរឱ្យហួសចិត្ដជាងនេះទៅទៀត បានកើតឡើង នៅពេលដែលជនរងគ្រោះ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ បាន ទូរស័ព្ទទៅកាន់លោក ប៉ែន ថុល នាយនគរ បាលប៉ុស្ដិ៍ទឹកថ្លា ដើម្បីសួរនាំករណីខាងលើ នេះថា តើកម្លាំងនគរបាលមូលដ្ឋានមាន បានកំណត់ភិនភាគ ឬក៏ស្រាវជ្រាវក្រុម ចោរគាស់ផ្ទះបានយ៉ាងណាហើយនោះ ស្រាប់តែនាយនគរបាលប៉ុស្ដិ៍ទឹកថ្លា ខណ្ឌ សែនសុខរូបនេះ ឆ្លើយយ៉ាងខ្លីថា លោកមិន ដឹងទេ ។

ការឆ្លើយតបរបស់នាយនគរបាលប៉ុស្ដិ៍ ទឹកថ្លាខាងលើនេះបានធ្វើឱ្យជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ អស់សង្ឃឹមយ៉ាងខ្លាំង ហើយគ្មានជំនឿទៀតឡើយ សម្រាប់ដែន សមត្ថកិច្ចការពារសន្ដិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់នគរបាល ពី ព្រោះប្រជាពលរដ្ឋ ដែលរស់នៅតាមភូមិ នៅពេលមានរឿងអ្វីកើតឡើង ដូចជាករណី បទល្មើសខាងលើនេះ មានតែពឹងពាក់ និង ប្ដឹងទៅនគរបាលមូលដ្ឋាន តែបើនគរបាល ឆ្លើយយ៉ាងដូច្នេះ នឹងមិនពន្យល់ហេតុផលឬ មួយតាមស្រាវជ្រាវចាប់ក្រុមចោរគាស់ផ្ទះ នោះ តើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខ សាន្ដ និងមានសុវត្ថិភាពយ៉ាងដូចម្ដេច ។ ប្រជាពលរដ្ឋ បានស្នើសុំលោកស្នងការ និង លោកអធិការនគរបាល ខណ្ឌសែនសុខជួយ ពិនិត្យមើលបញ្ហាទាំងនេះផង ដើម្បីឱ្យពួក គាត់រស់នៅ ក៏ដូចជាទុកសម្ភារៈ និងទ្រព្យ សម្បត្ដិក្នុងផ្ទះមានស្ថិរភាព ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]