ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព កាប់ភាគីជម្លោះ របស់ខ្លួន ឲ្យរបួសចូល ពេទ្យទាំងយប់ ដេរអស់៥ថ្នេរ រួចរត់គេខ្លួនបាត់ ស្រមោលអស់ប្រាំថ្ងៃ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣នេះ កម្លាំង អ ហ ក្រុងប៉ោយ ប៉ែត ចាប់ខ្លួនបានហើយ។

លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាស វុធធឿន ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅ និង មុខរបរមិនពិតប្រាកដ ជនសង្ស័យរូបនេះ ធ្លាប់ជាប់គុកអស់៣ឆ្នាំ ជាប់ចោទពីបទ គាស់ផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ ពេលរាត្រី ពេលនេះ ទើបតែចេញពីគេបានបីខែទេ។រីឯជនរង គ្រោះមានឈ្មោះ វី វ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបន្តថា ការឃាត់ខ្លួនជនសង្ស័យ គឺធ្វើឡើងក្រោយ ពីទទួលបានពាក្យ បណ្តឹងរបស់ ជនរងគ្រោះ និងការបញ្ជាការផ្ទាល់ពី លោកឧត្តម សេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ អ ហ ខេត្តបន្ទាយ មានជ័យ លោកបានដឹកនាំ កម្លាំងក្រោមឱវាទ ចុះស្រាវជា្រវអស់៥ថ្ងៃ ទៅឈានដល់ការ ឃាត់ខ្លួនជន ដៃដល់ មាស វុធធឿន យកមកសួរនាំតែម្តង។

លោក ហម ម៉ុត បានបញ្ជាក់ថា យោងតាមចម្លើយសារភាព របស់ជនសង្ស័យ មុនចាប់ខ្លួន រូបគេនិងជនរងគ្រោះកាលពីថ្ងៃទី០៤ តុលា ឆ្នាំ២០១៣ បានមានទំនាស់ពាក្យសម្តីគ្នា ពេលរកស៊ីនៅ ក្នុងផ្សាររោងគ្លឿងប្រទេសថៃ រឿងដណ្តើមម៉ូយគ្នា ក្រោយមក នៅវេលាម៉ោង ៨យប់ខ្លួនបានយកកាំ បិតតាំងតោកាប់លើជនរងគ្រោះកណ្តាលក្បាល ចំនួន១កាំបិតនៅចំណុចផ្សារ រ៉ាបណ្តាលរងរបួសធ្ងន់ ធ្ងរចូលពេទ្យ ទាំងយប់ដេរអស់៥ថ្នេរ ។

បច្ចុប្បន្នជនសង្ស័យ ស្ថិតក្រោមការសួរនាំរបស់ កម្លាំង អ ហ ក្រុងប៉ោយប៉ែត ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅទី បញ្ជាការដ្ឋាន អ ហ ខេត្ត ដើម្បីឲ្យការិយាល័យជំនាញកសាសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]