ជាធម្មតាអ្នករត់សំបុត្រ តែងតែឈប់រថយន្ដនៅខាងមុខរបងផ្ទះ របស់អតិថិជនដែលត្រូវយកសំបុត្រឲ្យ ហើយដើរពីរបីម៉ែត្រ ទៅកន្លែងដាក់សំបុត្រក្នុង របងផ្ទះរបស់គេ ផ្ទុយទៅវិញ អ្នករត់សំបុត្រស្រីម្នាក់នេះវិញ បែរជាជិះរថយន្ដដល់មុខផ្ទះតែម្ដង។

យោងតាមវីដេអូដែលថតចេញ ពីផ្ទះរបស់ម្ចាស់ផ្ទះ បានឲ្យដឹងថា អ្នករត់សំបុត្រស្រីម្នាក់នេះ បានបើកឡាយយ៉ាងណា ឲ្យជិតផ្ទះបំផុត ហើយចុះពីលើរថយន្ដដើរតែពីរបីជំហាន បោះសំបុត្រចូលផ្ទះ ដោយមិនបានគោះទ្វាប្រាប់ម្ចាស់ផ្ទះ បែរជាឡើងរថយន្ដទៅវិញបាត់។

វីដេអូនេះត្រូវបាន បង្ហោះចូលទៅក្នុងគេហទំព័រ YouTube មានអ្នកផ្ដល់យោបល់ជាច្រើនដូចជា ម្នាក់នោះបាននិយាយថា បើស្រ្ដីធាត់ម្នាក់នេះ អាចបើករថយន្ដឡើងលើផ្ទះបាន នាងនឹងបើកឡើងឲ្យដល់តែម្ដង ព្រោះគេបានឃើញ សកម្មភាពដ៏កំជិលរបស់នាង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សេវាកម្មដឹកជញ្ជូនសំបុត្របែបនេះ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]