ខេត្តក្រចេះ ៖ យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅតាមដងទន្លេមេគង្គ បានឱ្យដឹងថា ក្នុងរដូវទឹកជំនន់ លើវិសាលភាពទឹកទន្លេធំ ល្ហល្ហាចមួយរយៈពេលនេះ គឺបានអំណោយផលល្អ ងាយស្រួលលើការដឹកញ្ជូនឈើប្រណីតខុសច្បាប់ របស់ក្រុមឈ្មួញទុច្ចរិត ចេញពីប៉ែកខាងលើ នៃដងទន្លេមេគង្គនាំឆ្ពោះមកប៉ែកខាងក្រោម ។

ប្រភពបានបន្តទៀតថា មានឈើប្រណីតប្រភេទបេង និងធ្នង់មានចំនួនរាប់ពាន់កំណាត់ ជាច្រើនរយម៉ែត្រគូប គឺត្រូវក្រុមឈ្មួញទុច្ចរិត រស់នៅក្នុងខេត្តក្រចេះ បានលួចធ្វើសកម្មភាពដឹកជញ្ជូន ព្យាងសណ្តូនតាមផ្លូវទឹកពីព្រំប្រទល់ស្រុកសំបូរ ជាប់និងខេត្តស្ទឹងត្រែង នាំឆ្ពោះមកកាន់ស្រុកតំបែរ ខេត្តកំពង់ចាម ។

សកម្មភាពនៃការលួចដឹកជញ្ជូនឈើ តាមផ្លូវទឹករបស់ពួកក្រុមឈ្មួញទាំងនេះ គឺគេដឹងថា បានធ្វើឡើងក្នុងរដូវទឹកឡើងនេះ និងបានធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេងនារយៈពេលពាក់កណ្តាលខែកញ្ញា រហូតដល់សព្វថ្ងៃ ខណៈដែលទឹកទន្លេមេគង្គ កំពុងតែមានសន្ទុះជន់ឡើងយ៉ាងគំហុក ដែលបង្កលក្ខណៈអំណោយផល ល្អសម្រាប់ពួកឈ្មួញ ក្នុងការព្យាងដឹកឈើរបស់គេជារៀងរាល់យប់នេះ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]