Pandora គឺជាឈ្មោះនៃបណ្តាញ រឿងអាសអាភាសពិសេស និងដំបូងគេបង្អស់សម្រាប់នារី នៅកោះតៃវ៉ាន់ ដែលវានឹងត្រូវអនុម័ត និងកំណត់ឲ្យបើកដំណើរការ នៅក្នុងខែតុលានេះ។ គណៈកម្មការ “The National Communications Commission” របស់តៃវ៉ាន់ បានចេញអាជ្ញាប័ណ្ណមួយ សម្រាប់បណ្តាញមួយនេះ និងបានពិពណ៌នាពីដំណើរការ រួមទាំងការកំសាន្ត សម្រាប់នារីៗពេញវ័យទៀតផង។

ជាមួយគ្នានេះដែរ ចំពោះបណ្តាញរឿងអាសអាភាសថ្មីសម្រាប់នារីនេះ គឺមានភាពខុសគ្នា ពីបណ្តាញរឿងអាសអាភាសសម្រាប់បុរសៗ ដោយមានការផ្តល់ និងផ្តោតទៅលើបច្ចេកទេសផ្លូវភេទសម្រាប់នារីៗតែម្តង។

គួរបញ្ជាក់ផងដែរថា រឿងអាសអាភាស Pandora នេះ គឺបង្កើតឡើងសម្រាប់បំពេញបំណងនារីៗ ដែលនៅលីវ និងរៀបការរួច ក្រោយពីបានធ្វើការស្ទាបស្ទង់មតិរួចមក។

យ៉ាងណាមិញ សម្រាប់មាតិការនៃរឿង គឺត្រូវបានយកពីប្រទេសជប៉ុន ដែលជាប្រទេសសំបូរទៅដោយ ផលិតកម្មរឿងអាសអាភាស ច្រើនបំផុតនៅលើពិភពលោក ហើយ Pandora នឹងផ្តល់នូវកម្មវិធីផ្សេងៗទៀត រួចទាំងការពិភាក្សាអំពីសិចផងដែរ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]