កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញរូបភាពសត្វឆ្មាមួយក្បាល នៅក្នុងពិភពអ៊ីធឺណេត ដែលធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ ហើយបានហៅឆ្មានោះថា ជាសត្វឆ្មាគួរឲ្យស្រលាញ់បំផុត។

ឆ្មាដែលមានមុខគួរឲ្យខ្នាញ់នេះមានឈ្មោះថា Snoopy គឺជាឆ្មាដែលមានរោមខ្លី ដើមកំណើតនៅប្រទេសចិន ហើយក៏បានក្លាយ ទៅជាតារា ប្រចាំអ៊ីនធឺណេតផងដែរ។ នៅក្នុងគណនេយ្យ Weibo របស់ Snoopy មានអ្នក Follower ចំនួន ២៧៥,០០០ ទៅហើយ និងនៅក្នុងកម្មវិធី Instagram វិញមានអ្នក Follower ចំនួន ១៩០,០០០ នាក់។ ឆ្មាអាយុ២ឆ្នាំនេះ ក៏មានទំព័រ ហ្វេសប៊ុកផងដែរ ដែលបានបង្ហោះរាប់រយរូប ជារៀងរាល់ខែ។

មូលហេតុដែលរូប Snoopy ទទួលបានការទាក់ទាញច្រើននោះគឺ វាមានច្រមុះខ្លី មុខរាបស្មើ និងគ្រាប់ភ្នែកពណ៌ត្នោត។ ម្ចាស់របស់ Snoopy មានឈ្មោះថា Ning។ គាត់បាននិយាយប្រាប់គេហទំព័រ A Pet Guide ថា ភ្នែកដ៏គួរឲ្យស្រលាញ់របស់វា បានធ្វើឲ្យ មុខរបស់វាមានការទាក់ទាញជារៀងរហូត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបរាងឆ្មាមួយក្បាលនេះ? សូមទស្សនារូបភាពខាងក្រោម៖















កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]