យោងតាមសារព័ត៌មាន Beijing Times របស់ប្រទេសចិន បានឲ្យដឹងថា ទារកដ៏គួរឲ្យអាណិតម្នាក់ ត្រូវបានឪពុកម្តាយបោះពីលើស្ពាន ធ្លាក់ចូលទៅក្នុងទឹកទន្លេ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈពេលឪពុកម្តាយក្មេងនោះ កំពុងឈ្លោះទាស់ទែងគ្នា រហូតដល់មានការវាយតបគ្នាទៅវិញទៅមកទៀតផង។

ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី០២ ខែតុលា កន្លងទៅនេះ នៅលើស្ពាន Xinda ស្ថិតក្នុងទីក្រុង Ruyang ខេត្ត Henan ប្រទេសចិន ហើយបច្ចុប្បន្នឪពុកម្តាយទារករងគ្រោះ ត្រូវបានប៉ូលីសឃាត់ខ្លួន និងស្ថិតក្រោមការស៊ើបអង្កេត។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៏នេះកើតឡើង ម្តាយទារករងគ្រោះបានទូរស័ព្ទប្តឹងប៉ូលីស និងប្រាប់ពីកន្លែងកើតហេតុ ប៉ុន្តែនៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ គឺនៅសល់តែស្រ្តី ដែលជាម្តាយទារករងគ្រោះនោះតែប៉ុណ្ណោះ។

បើតាមសម្តីប៉ូលីសដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ស្រ្តីជាម្តាយរូបនោះ មានសភាពភិតភ័យ និងតក់ស្លុតយ៉ាងខ្លាំង ហើយនិយាយមិនច្បាស់ឡើយ ប៉ុន្តែនាងនិយាយត្រឹមតែពាក្យថា “ទារកនៅក្រោមស្ពាន” ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កំពស់ពីទឹកទន្លេមកលើស្ពាន គឺមានកំពស់ ៤ម៉ែត្រ ចំនែកឯទឹកទន្លេនោះមិនជ្រៅទេ ប៉ុន្តែសំបូរទៅដោយថ្មនៅក្នុងនោះ។

យ៉ាងណាមិញ ក្រោយពេលកើតហេតុប្រហែល ៥នាទី អ្នកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក៏បានប្រទះឃើញ និងយកទារករងគ្រោះមកលើគោក ប៉ុន្តែជាអកុសលទារកនោះបានស្លាប់បាត់ទៅហើយ៕ 





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]