រាជធានីភ្នំ​ពេញ ៖ រថយន្ត​​កាម​រី​​ឆ្លាម​​​ ពណ៌​​​ត្រី​ឆ្លូញ​​​​១គ្រឿង​​​​ដែល​អ្នក​បើក​បរ​​​ស្រវឹង​​ បាន​​​រេ​ចង្កូត​​​ទៅ​បុក​​រថយន្ត​​​តា​កូ​ម៉ា​​ ពណ៌​​ខ្មៅ​​មួយ​គ្រឿង​​ចត​នៅ​​មុខ​​ស្តា​រ៍​ម៉ាត​​ វ័នអេន​វ័ន ​រួចជ្រុល​ទៅ​​​បុក​រះ​​​មុខ​ផ្ទះ​​៤​ល្វែ​ង​​ទៀត​ បណ្តា​ល​ឱ្យ​បែក​​​​ឥដ្ឋ​​​ និង​​ផើង​ផ្កា​ ព្រម​ទាំង​​​ស្លាក​​យីហោផង​​​ ។ ចំណែក​​​ម៉ូតូ​​​ឃ្លីក​​ ពណ៌​លឿង​​ ១គ្រឿង​​ដែល​បើក​ឆ្លង​កាត់​​​ផ្លូវ​​ ឃើញ​រថយន្ត​​​បើក​​សំ​ដៅ​​​​មក​រក​ដូច្នេះ​ក៏​​​ផ្តួល​ម៉ូតូ​​​ចោល​​​ ហើយ​រត់​​​​ព្រោះ​​​​​ដោយ​ខ្លាច​​មាន​គ្រោះ​ថ្នាក់​​​ ។

ហេតុ​ការ​ណ៍​នេះ​ បាន​កើត​​​ឡើង​​កាល​ពី​​វេលា​ម៉ោង​​​១១យប់​ថ្ងៃទី​​២៨ មេសា ​តាម​ផ្លូវ​​​លេខ​​២៧១​​ កែង​​ផ្លូវ​​តា​​ផុន​ ស្ថិត​ក្នុង​​​ក្រុម​​ទី​១ ភូមិ​​​១ សង្កាត់​​ទួល​​ទំ​ពូង​​​២ ខណ្ឌ​ចំការ​មន ។សាក្សី​​នៅ​កន្លែង​​កើត​ហេតុ​​​ឱ្យ​ដឹង​ថា ​​រ​ថ​យន្ត​កាម​រី​​​ឆ្លាម​​ ពណ៌​​ត្រី​ឆ្លូញ ​ បើក​តាម​​​ផ្លូវ​លេខ​​​២៧១​​ ពី​ជើង​ទៅ​ត្បូង​​ លុះ​​ម​ក​ដល់​ចំណុច​​ខាង​លើ​មុខ​​ស្តា​រ៍ម៉ាត​​​​ វ័ន​​អេន​វ័ន​ ​ស្រាប់​តែ​រេ​ចង្កូត​​​ទៅ​បុក​រ​ថយន្ត​​​តា​កូ​ម៉ា​​ ពណ៌​ខ្មៅ​​​ មួយ​គ្រឿង​ដែល​​ចត​នៅ​​​ពី​មុខ​​ស្តា​រ៍ម៉ាត​​​ ​ចំកង់​​ក្រោយ​ចំហៀង​​​​ខាង​ឆ្វេង​​​បណ្តាល​​​ឱ្យ​វៀច​​កង់​ចេញ​ក្រៅ​​ ហើយ​រថ​យន្ត​​​ឆ្លាម​​នោះ​​​មិន​​ទាន់​អស់​ល្បឿន​​​ក៏​ជ្រុល​ទៅ​បុក​​​រះ​មុខ​​ផ្ទះ​​៤​ល្វែង​​​​ទៀត​ ។

​ប្រភព​ដដែល​បន្ត​ទៀត​ថា ​ក្នុង​ចំណោម​​​មុខ​ផ្ទះ​​​ទាំង​​​៤​លែ្វង​នោះ​ ល្វែង​ទី​៣​​ខូច​ខាត​​​ច្រើន​ជាង​គេ​​ ដោយ​​បែក​ផើ​ង​ផ្កា​​ និ​ងទ្រេត​បង្គោល​ស្លាក​យី​ហោ​ ក្រៅពី​នោះ​គ្រាន​់​តែ​​​​បែក​​ឥដ្ឋ​​តិច​តួច​ប៉ុណ្ណោះ​ ។ ​ចំណែក​​​ម៉ូតូ​​​ឃ្លីក​​​ ពណ៌​លឿង​​​ ជិះ​គ្នា​​​២នាក់​​​​ជា​យុវ​ជន​​​​ កំពុង​​​បើក​ចេញ​​ពី​ផ្លូវ​​​​​​តា​ផុន​​ឆ្ពោះ​ទៅ​​​ផ្លូវ​លេខ​២៧១​​ ឃើញ​រថយន្ត​​​បើក​​ប្រុងបុក​​​ដូច្នេះ​​​ក៏​​​ផ្តួល​ម៉ូតូ​​​ចោល​នាំ​គ្នា​​​​រត់​គេ​ច​​​យក​ប្រាស​​អាយុ​ តែ​សំណាង​ល្អ​​​រថយន្ត​​​បើក​ទៅ​​មុខ​ទៀត​លែង​​​រួច​ឈប់​​ត្រឹម​ផ្លូវ​​​កែ​ង​តែ​ម្តង​​ ទើប​មិន​​បណ្តាល​ឱ្យ​​​បុក​​​ម៉ូតូ​​​ឃ្លីក​​​នោះ​ ។​ក្រោយ​ពេល​កើត​ហេតុ​​​ រ​ថយន្ត​​​កាម​រី​ឆ្លាម​​​​បែក​កញ្ចក់​​​​​ខាង​មុខ​​​ទាំង​ស្រុង​​ ផ្ទុះ​ពោង​​​សុវត្ថិ​ភាព​​​​ទាំង​ពី​រ​​ និង​ខ្ទេច​​មុខ​ផ្នែក​​ខាង​ស្តាំ​ ។ ​

ម្ចាស់​រថ​យន្ត​​​​តា​កូ​ម៉ា​​ដែល​ខូច​​ខាត​​ និង​​ម្ចាស់​ផ្ទះ​​​ដែលរ​ង​ការ​ខូច​ខាត​​​​ ព្រម​ទាំង​​​ម្ចាស់​ម៉ូតូ​ឃ្លីក​​​ បាន​​​ធ្វើ​ការ​ទាម​ទារ​សំណង​​​​ ឯ​អ្នក​​​បើក​រថ​យន្ត​ឆ្លាម​​​​ចូល​​​ទៅ​រាប់​លុយ​​​នៅ​ក្នុង​​​​​រថ​យន្ត​​​មាន​មិន​​គ្រប់​​ក៏​​សន្យា​​ថា​ ចាំ​ព្រឹក​​​គេ​ហៅ​​​ជាង​មក​​ធ្វើ​ការ​​ជួស​ជុល​​​ឱ្យ ប៉ុន្តែ​​​ម្ចាស់​​​ទ្រព្យ​សម្បត្តិ​​​ទាំង​​អស់​​ដែលខូច​ខាតមិន​សុខ​ចិត្ត​​ បាន​ឃាត់​​រ​ថយ​ន្ត​​​ទុក​នៅ​​កន្លែង​​​កើត​ហេតុ​​​មួយ​យប់​សិន​​​ រង់​ចាំ​​ការ​​ដោះ​ស្រាយ​ ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]